×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2673

Print this page

ឯកឧត្តមហេង សួរ បានជួបពិភាក្សាការងារជាមួយប្រធានការិយាល័យសកម្មភាពកម្មករនិយោជិតរបស់ILO និងអង្គការអន្តរជាតិខាងនិយោជក(IOE) ក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៅហ្សឺណែវ

 អង្គារ, 11 មិថុនា 2024 19:01  |  1028 times

(ស្វីស)៖ នៅថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយលោកស្រី Maria Helena ANDRÉ ប្រធានការិយាល័យសកម្មភាពកម្មករនិយោជិត នៃអង្គការអន្តរជាតិខាងការងារ(ILO ACTRAV) ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការអន្តរជាតិខាងការងារ(ILO)នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ 

 

ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ទៅកាន់លោកស្រី Maria Helena ANDRÉ អំពីតួនាទីយ៉ាងសំខាន់របស់ការិយាល័យសកម្មភាពកម្មករនិយោជិតរបស់ILO ក្នុងការពង្រឹងសមត្ថភាពភាពជាតំណាងនៃកម្មករនិយោជិត។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីភាពចាំបាច់នៃតួនាទីរបស់ការិយាល័យសកម្មភាពកម្មករនិយោជិតក្នុងការពង្រឹងជំនាញបច្ចេកទេសដល់កម្មករនិយោជិតនៅកម្ពុជាដើម្បីទាក់ទាញបន្ថែមទៀតនូវឧស្សាហកម្មដែលពឹងផ្អែកលើជំនាញដែលជាគោលបំណងដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាលកម្ពុជា។

 

ជាមួយគ្នានេះ លោកស្រី ប្រធានការិយាល័យ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែប្តេជ្ញា និងខិតខំប្រឹងប្រែងធ្វើការជាមួយការិយាល័យលោកស្រីផ្ទាល់ ក៏ដូចជាអង្គការអន្តរជាតិខាងការងារដើម្បីធ្វើយ៉ាងណាឱ្យបរិយាកាសនៅក្នុងរោងចក្រកាន់តែប្រសើរ និងសុខដុម។ 

ក្រៅពីនេះក្នុងថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជួបពិភាក្សាការងារជាមួយលោកស្រី Renate Hornung-Draus អនុប្រធាន អង្គការអន្តរជាតិខាងនិយោជក(IOE)ផងដែរ ដើម្បីបន្តស្វែងយល់ និងកិច្ចសហប្រតិបត្តិការ។  

 

ក្នុងជំនួបពិភាក្សានោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អង្គការអន្តរជាតិខាងនិយោជកដែលបានជួយពង្រឹងសមត្ថភាពដល់សហព័ន្ធនិយោជកកម្ពុជា។ ជាមួយគ្នានេះ លោកស្រីអនុប្រធាន ថ្លែងអំណរគុណរដ្ឋាភិបាលកម្ពុជាក្នុងការបន្តគាំទ្រអង្គការរបស់លោកស្រីក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយសហព័ន្ធនិយោជកម្ពុជាផងដែរ។ 

 

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការធ្វើឱ្យបរិយាកាសនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជាកាន់តែល្អប្រសើរបន្ថែមទៀត។

ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងគាំទ្រគ្នាទៅវិញទៅមកដើម្បីបន្តជំរុញ និងបង្កលក្ខណៈងាយស្រួលដល់ការវិនិយោគដែលជាបំណងប្រាថ្នារបស់គ្រប់ភាគី៕

 

#MLVT #HENGSour

Image Gallery

{gallery}2673{/gallery}