×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2665

Print this page

ឯកឧត្តម ហេង សួរ ជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមបង្ការកុំឱ្យមានការកេងប្រវ័ញ្ចលើកុមារ

 អង្គារ, 04 មិថុនា 2024 15:55  |  1007 times

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណ:កម្មាធិការជាតិប្រឆាំងពលកម្មកុមារ ព្រឹកថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនាខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៤ ដែលរៀបចំឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានសមាសភាពអញ្ជើញចូលរួម ពីក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ តំណាងអង្គការសហជីព តំណាងអង្គការនិយោជក អាណាព្យាបាល និងកុមារាកុមារី។

 

នៅក្នុងឱកាសនោះ ឯកឧត្តម បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ ដែលមានទាំងវិស័យឯកជន អង្គការវិជ្ជាជីវៈតំណាងកម្មករ និងអង្គការជាតិ និងអន្តរជាតិ ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលុបបំបាត់ ទប់ស្កាត់និងបង្ការ កុំឱ្យមានការកេងប្រវ័ញ្ចលើកុមារដើម្បីធានាអំពីអនាគតនៃទំពាំងស្នងឬស្សីស្របតាមការអភិវឌ្ឍឥតឈប់ឈររបស់សង្គមជាតិនាពេលបច្ចុប្បន្ន។ 

 

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើការអភិវឌ្ឍធនធានមនុស្សកម្ពុជាជាពិសេសកម្មករនិយោជិត ដែលរដ្ឋាភិបាល បានគិតគូរតាំងពីពេលមានផ្ទៃពោះរហូតដល់កុមារអាយុ២ឆ្នាំតាមរយៈការផ្តល់ប្រាក់ឧបត្ថមដល់ម្តាយដើម្បីប្រាកដថាកុមារកម្ពុជាគ្រប់រូបមានជីវជាតិ និងអាហារបំប៉នគ្រប់គ្រាន់។ បន្ថែមលើនេះ រាជរដ្ឋាភិបាល នឹងបង្កើតឱ្យមានមតេ្តយ្យសហគមន៍នៅតាមតំបន់រោងចក្រដើម្បីផ្តល់ការសិក្សា និងថែទាំតាមកម្រិតស្តង់ដាដល់ទារក និងកុមារ ដែលជាធនធានមនុស្សដ៏សំខាន់របស់ក្រុមគ្រួសារកម្មករនិយោជិតជំនាន់ក្រោយ។ 

 

ក្នុងបរិបទដែលកម្ពុជាកំពុងឆ្លងកាន់សម័យបច្ចេកវិទ្យាឌីជីថល ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ដែរថា កុមារកម្ពុជាមិនគួរក្លាយជាកម្មវត្ថុនៃការបោកប្រាស ឬការលាបពណ៌ដោយបច្ចេកវិទ្យាទំនើប ដែលនឹងបំផ្លាញដល់កុមារដែលជាក្រដាសសនៅឡើយ។

 

យ៉ាងណាក៏ដោយ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមហេង សួរ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលមានគោលជំហរតាំងចិត្ត និងការប្តេជ្ញាចិត្តច្បាស់លាស់ក្នុងការធានាអំពីកិច្ចគាំពារ ការអនុវត្តសិទ្ធិ ការលុបបំបាត់ និងការបង្ការការកេងប្រវ័ញ្ចគ្រប់រូបភាពដើម្បីធានាថាកុមារកម្ពុជាសុវត្ថិភាពតាមរយៈរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល អនុសញ្ញាអន្តរជាតិ និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗទៀត រួមទាំងការដាក់ចេញនូវស្ថាប័នទទួលខុសត្រូវច្បាស់លាស់៕

 

#MLVT #HENGSour

Image Gallery

{gallery}2665{/gallery}