×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2663

Print this page

ឯកឧត្តម ហេង សួរ និងប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា(AmCham) ប្តេជ្ញារួមគ្នាបង្កើនផលិតភាពការងារសម្រាប់ទាក់ទាញការវិនិយោគបន្ថែម

 ច័ន្ទ, 03 មិថុនា 2024 19:02  |  917 times

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយលោក Carsey Burnett ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham) នៅទីស្តីការក្រសួង។

 

ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី និងលោក Carsey Burnett បានពិភាក្សាលើការដោះស្រាយបញ្ហាប្រឈមដើម្បីបង្កើនផលិតភាពការងារក្នុងចង្វាក់ផលិតកម្មសំដៅធ្វើឱ្យកម្លាំងពលកម្មនៅកម្ពុជាកាន់តែមានផលិតភាពខ្ពស់ ក្នុងការទាក់ទាញបាននូវការវិនិយោគបន្ថែមទៀតពីសហរដ្ឋអាមេរិក។

 

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ទៅកាន់សមភាគីផងដែរថា ដើម្បីបង្កើនផលិតភាពការងាររបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរបន្ថែមទៀតក្នុងការបំពេញតម្រូវការជូនវិស័យឯកជននោះ គឺក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈទៅដល់ប្រជាពលរដ្ឋទាំងអ្នកមិនទាន់មានការងារធ្វើ និងអ្នកដែលកំពុងប្រកបការងារ អាចចូលសិក្សាបានតាមវេនសិក្សាដែលមានភាពបត់បែន។ 

 

ទន្ទឹមនឹងនេះ ភាគីទាំងពីរ បានឯកភាពរួមគ្នាជំរុញការអភិវឌ្ឍជំនាញថ្មីៗនៅកម្ពុជាដែលទីផ្សារកំពុងត្រូវការបន្ថែមទៀតដើម្បីបង្កើនផលិតភាពការងារឱ្យស្របទៅតាមតម្រូវការចាំបាច់ក្នុងទីផ្សារដែលកំពុងប្រកួតប្រជែង និងដើម្បីទាក់ទាញការវិនិយោគធំៗមកកាន់កម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ភាពជោគជ័យរបស់សភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា គឺជាអ្វីដែលក្រសួងផ្ទាល់ ក៏ដូចជារាជរដ្ឋាភិបាលចង់បាន៕

 

#MLVT #HENGSour

Image Gallery

{gallery}2663{/gallery}