×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2609

Print this page

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជួបពិភាក្សាការងារជាមួយនាយិកាអង្គការអន្តរជាតិខាងការងារប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក

 សៅរ៍, 11 ឧសភា 2024 09:59  |  892 times

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយលោកស្រី Chihoko Asada-Miyakawa ឧបការរីអគ្គនាយកអង្គការអន្តរជាតិខាងការងារ និងជានាយិកាប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការអន្តរជាតិខាងការងារ(ILO) នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

 

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់អង្គការអន្តរជាតិខាងការងារ (ILO) លើគម្រោងជាច្រើននៅកម្ពុជាដែលរួមមានគម្រោងរោងចក្រកាន់តែប្រសើរ គម្រោងការងារសមរម្យ និងកិច្ចការងារកុមារជាដើម។ 

 

បន្ថែមពីនេះ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនពីកម្មវិធីថ្នាក់ជាតិស្តីពីការបណ្តុះបណ្តាលវិជ្ជាជីវៈដែលផ្តោតលើយុវជន១.៥លាននាក់មកពីគ្រួសារក្រីក្រ ការបណ្តុះបណ្តាលជំនាញឡើងវិញ និងការអនុវត្តការហ្វឹកហ្វឺនកូនជាងជាដើមដែលជាចំណុចសំខាន់ក្នុងការកសាង និងជំរុញភាពប្រសើរឡើងរបស់កម្មករនិយោជិត និងផលិតភាពការងារនៅកម្ពុជា។ 

 

ជាមួយគ្នានេះ ប្រធានបទនៃការពិភាក្សាលើទំនាក់ទំនងវិជ្ជាជីវៈ និងសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ក៏ត្រូវបានថ្នាក់ដឹកនាំទាំងពីរជជែកនិងផ្លាស់ប្តូរមតិយោបល់ទៅវិញទៅមក៕

 

#MLVT #HENGSour

Image Gallery

{gallery}2609{/gallery}