×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2451

Print this page

ឯកឧត្តម ហេង សួរ ជំរុញឱ្យវិស័យឯកជនចូលរួមអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាងដើម្បីឱ្យយុវជនមានឱកាសពង្រឹងសមត្ថភាពជាក់ស្តែង

 សុក្រ, 23 កុម្ភៈ 2024 12:30  |  1110 times

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យក្រុមប្រឹក្សាភិបាលនៃសមាគមមូលនិធិសម្តេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមដែលដឹកនាំដោយអ្នកឧកញ៉ា តែ តាំងប៉ ជួបសម្តែងការគួសមនៅទីស្តីការក្រសួង។ 

 

ក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ទៅកាន់វិស័យឯកជនឱ្យចូលរួមអនុវត្តការបំពេញកាតព្វកិច្ចហ្វឹកហ្វឺនកូនជាងដែលមានចែងក្នុងច្បាប់ដើម្បីជួយជំរុញការពង្រឹងសមត្ថភាពដល់សិក្ខាកាម និងនិស្សិតក្នុងប្រទេសឱ្យបានស្វែងយល់ពីកិច្ចការងារជាក់ស្តែងក្នុងការត្រៀមស្វែងរកការងារក្រោយបញ្ចប់ការសិក្សា។ បន្ថែមពីនោះ ការអនុវត្តកាតព្វកិច្ចដ៏សំខាន់នេះ ក៏អាចឱ្យនិយោជកអាចមានឱកាសជ្រើសរើសបុគ្គលិកនៅនឹងកន្លែងស្រាប់ ហើយក៏ជាឱកាសការងារសម្រាប់សិក្ខាកាមវិញផងដែរ។  

 

ឯកឧត្តរដ្ឋមន្ត្រី បានបញ្ជាក់ទៅកាន់ក្រុមប្រឹក្សាភិបាលសមាគមថា ក្រសួងបានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយសមាគមលើការបណ្តុះបណ្តាលដល់បុគ្គលិកក្រោមឱវាទរបស់សមាគមប្រសិនបើមានតម្រូវការដើម្បីពង្រឹងសមត្ថភាព និងការបង្កើនផលិតភាព។ 

 

ដោយឡែក អ្នកឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាល បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រី និងប្តេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញការបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីធ្វើឱ្យសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាអាចដើរតួនាទីយ៉ាងសំខាន់បន្ថែមទៀតក្នុងការជ្រោងសេដ្ឋកិច្ចជាតិ៕

 

#MLVT #HENGSour

Image Gallery

{gallery}2451{/gallery}