×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2439

Print this page

តំណាងក្រសួងការងារ ចុះទស្សនកិច្ចខ្សែចង្វាក់ផលិតកម្ម និងចែកកាត E-សៀវភៅការងារ និងបណ្ណសម្គាល់កម្មករនិយោជិតខ្មែរ ដល់ក្រុមហ៊ុនស៊ុមី (ខេមបូឌា)

 ច័ន្ទ, 19 កុម្ភៈ 2024 15:23  |  966 times

(ភ្នំពេញ)៖ ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញចុះទស្សនកិច្ចខ្សែចង្វាក់ផលិតកម្ម និងចែកកាត E-សៀវភៅការងារ និងបណ្ណសម្គាល់កម្មករនិយោជិតខ្មែរ នៅក្រុមហ៊ុន SUMI (CAMBODIA) WIRING SYSTEMS CO., LTD. ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។

 

ក្នុងឱកាសនោះ Ishigaki Takihiro អគ្គនាយកក្រុមហ៊ុន បានធ្វើបទបង្ហាញអំពីខ្សែចង្វាក់ផលិតកម្ម និងព័ត៌មានអំពីក្រុមហ៊ុនដែលវិនិយោគលើការផលិតខ្សែភ្លើងសម្រាប់បំពាក់ក្នុងរថយន្ត ដែលបានដំណើការចាប់តាំងពីឆ្នាំ២០១២ ហើយមានការរីកចម្រើនរហូតដល់បច្ចុប្បន្នមានកម្មករនិយោជិតកើនដល់ ៥ ០៣៦នាក់ ហើយគ្រោងនិងបង្កើនសង្វាក់ផលិតកម្មដែលកម្មករនិយោជិតនឹងកើនដល់ ៦ ០០០នាក់ក្នុងឆ្នាំ ២០២៤ និងកើនដល់ ៧ ០០០នាក់ ក្នុងឆ្នាំ២០២៥ ហើយដែលជាក្រុមហ៊ុនគំរូមួយដែលមានប្រព័ន្ធគ្រប់គ្រងដោយបច្ចេកវិទ្យាឌីជីថល មានលក្ខខណ្ឌការងារល្អ ផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់កម្មករនិយោជិត រួមទាំងកន្លែងស្នាក់នៅ អាហារពីរពេល ហើយបណ្តុះបណ្តាលអភិវឌ្ឍន៍សមត្ថភាពកម្មករនិយោជិតជាប្រចាំ។

 

ឯកឧត្តម ងុយ រិទ្ធ បានផ្តាំផ្ញើនូវការយកចិត្តទុកដាក់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំពោះក្រុមហ៊ុន និងបងប្អូនកម្មករនិយោជិត ហើយបានផ្តល់នូវព័ត៌មានពីការគិតគូយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងក្រសួង ចំពោះរោងចក្រ សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ និងការគាំទ្រដល់ការបណ្តុះបណ្តាលជំនាញ ដែលក្រុមហ៊ុនត្រូវការដើម្បីគាំទ្រដល់ការពង្រីកសង្វាក់ផលិតកម្ម និងការយកចិត្តទុកដាក់ដល់ការគាំទ្រឧស្សហកម្មផ្សេងទៀត។

 

គួរបញ្ជាក់ជូនដែរថា បច្ចុប្បន្ននេះក្រុមហ៊ុន ស៊ុមី (ខេមបូឌា) គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Sumitomo Global Wire Harness Operation ដែលជាក្រុមហ៊ុនមានភាគហ៊ុនធំបំផុតក្នុងពិភពលោក និងបាននាំផលិតផលទៅប្រទេសជប៉ុន និងប្រទេសចិន។ សម្រាប់ឆ្នាំ២០២៤នេះ ក្រុមហ៊ុនស៊ុមី (ខេមបូឌា) ជាក្រុមហ៊ុនដែលប្រើនូវបច្ចេកវិទ្យាទំនើប DX model Factory និងដំឡើងកម្រិតជាក្រុមហ៊ុនទី១ នៅអាស៊ី៕

 

#MLVT #HENGSour

Image Gallery

{gallery}2439{/gallery}