×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2419

Print this page

ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពី វិធានការរួមដើម្បីទប់ស្កាត់អគ្គិភ័យក្នុងវិស័យកម្មន្តសាល និងឧស្សាហកម្មទេសចរណ៍

 ព្រហស្បតិ៍, 25 មករា 2024 19:24  |  1127 times

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងក្នុងគោលបំណងពិភាក្សា និងដាក់ចេញវិធានការ និងយុទ្ធនាការរួមគ្នាដើម្បីទប់ស្កាត់អគ្គិភ័យនៅតាមរោងចក្រសហគ្រាស និងគ្រឹះស្ថានក្នុងវិស័យកម្មន្តសាល និងវិស័យឧស្សាហកម្មទេសចរណ៍។ 

 

ក្នុងកិច្ចប្រជុំ ដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ក្រៅពីថ្នាក់ដឹកនាំក្រសួងការងារ ក៏មានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងទេសចរណ៍ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ផងដែរ។ 

 

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងឡើងពីភាពចាំបាច់នៃកិច្ចសហការអន្តរស្ថាប័នរបស់ក្រសួងពាក់ព័ន្ធទាំងអស់ ដើម្បីគិតគូរបន្ថែមទៀតក្នុងការផ្តល់សុវត្ថិភាព និងការបង្ការគ្រោះអគ្គិភ័យដល់រោងចក្រសហគ្រាស និងគ្រឹះស្ថានអាជីវកម្មទាំងអស់ ដែលជាទីតាំងប្រតិបត្តិការអាជីវកម្មបែបប្រមូលផ្តុំ។ 

 

បន្ទាប់ពីបានពិភាក្សា និងលើកជាយោបល់ពីតំណាងក្រសួងពាក់ព័ន្ធនីមួយៗយ៉ាងផុលផុស កិច្ចប្រជុំ បានឯកភាពឱ្យបង្កើតជាសេចក្តីណែនាំរួមស្តីពី វិធានការអប់រំ បង្ការ និងទប់ស្កាត់ឱ្យបានជាអតិបរមានូវគ្រោះអគ្គិភ័យនៅតាមរោងចក្រសហគ្រាស គ្រឹះស្ថានក្នុងវិស័យកម្មន្តសាល និងឧស្សាហកម្មទេសចរណ៍ ដែលនេះគឺជាការគិតគូររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

 

#MLVT #HENGSour

Image Gallery

{gallery}2419{/gallery}