×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2415

Print this page

កម្ពុជា-ប្រ៊ុយណេ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងការបណ្តុះបណ្តាលធនធានមនុស្ស

 អង្គារ, 23 មករា 2024 23:17  |  1155 times

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម Pengiran Kasmirhan Pengiran Tahir ឯកអគ្គរាជទូតប្រ៊ុយណេដារូស្សាឡាមប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។  

 

ក្នុងនោះ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាព ជំរុញ និងគាំទ្រគ្នាទៅវិញទៅមកចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការងារក្នុងកម្រិតទ្វេភាគី និងកម្រិតតំបន់អាស៊ាន។ បន្ថែមពីនេះ ភាគីទាំងពីរ បានឯកភាពពង្រឹងកិច្ចសហការលើការបណ្តុះបណ្តាលធនធានមនុស្សតាមរយៈការផ្តល់អាហាររូបករណ៍កម្រិតបច្ចេកទេសវិជ្ជាជីវៈដល់សិស្សកម្ពុជា និងកិច្ចសហការតាមរយៈកម្មវិធីផ្លាស់ប្តូរនិស្សិតទៅវិញ-ទៅមក ក៏ដូចជាកម្មវិធីបណ្តុះបណ្តាលរវាងស្ថាប័នជំនាញរបស់ប្រ៊ុយណេ និងកម្ពុជាដើម្បីជំរុញ និងពង្រឹងសមត្ថភាពសិស្សបច្ចេកទេសនៃប្រទេសទាំងពីរ។ 

 

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលប្រ៊ុយណេដែលតែងតែផ្តល់កិច្ចសហការលើគ្រប់វិស័យ ក៏ដូចជាជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងឋានៈជាមិត្តល្អក្នុងតំបន់អាស៊ាន៕

 

#MLVT #HENGSour

Image Gallery

{gallery}2415{/gallery}