×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2410

Print this page

កិច្ចប្រជុំគណៈក្រុមប្រឹក្សាភិបាលដើម្បីពិនិត្យការអនុវត្តគម្រោងមុខរបរ និងការងារសមរម្យសម្រាប់យុវជនដំណាក់កាលទី២(DEYII) និងទិសដៅការងារថ្មី

 ព្រហស្បតិ៍, 18 មករា 2024 13:36  |  1077 times

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកJoseph Scheuer អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា កាលពីរសៀលថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំគណៈក្រុមប្រឹក្សាភិបាលលើកទី៥ ដោយមានការចូលរួមពីទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ក្រសួងពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល តំណាងវិស័យឯកជន និងតំណាងយុវជន។ 

 

កិច្ចប្រជុំដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ គឺដើម្បីពិនិត្យលទ្ធផលគម្រោងស្តីពីមុខរបរ និងការងារសមរម្យសម្រាប់យុវជនដំណាក់កាលទី២ និងត្រៀមផែនការអនុវត្តគម្រោងដំណាក់កាលទី៣។ 

 

ក្នុងនោះសហប្រធានទាំងពីរ បានស្តាប់យ៉ាងយកចិត្តទុកដាក់ចំពោះបទបង្ហាញស្តីពីសមិទ្ធផលដំណាក់កាលទី២ដែលបង្ហាញឡើងដោយក្រុមលេខាធិការដ្ឋាន។ ក្រោយស្តាប់បទបង្ហាញ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបានសមិទ្ធិផលក្នុងដំណាក់កាលទី២លើគម្រោងមុខរបរ និងការងារសមរម្យសម្រាប់យុវជនកម្ពុជា។ 

 

ដើម្បីឱ្យគម្រោងដំណាក់កាលទី៣ កាន់តែមានប្រសិទ្ធភាពនិងចំគោលដៅ ឯកឧត្តមរដ្ឋមន្ត្រី លើកទឹកចិត្តឱ្យក្រុមការងារលេខាធិការដ្ឋាន និងដៃគូរអភិវឌ្ឍន៍ទាំងអស់បន្តធ្វើការរួមគ្នាបន្ថែមទៀតធ្វើយ៉ាងណាឱ្យគម្រោងដំណាក់កាលទី៣ស្របទៅនឹងផែនការយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងគោលដៅជាអាទិភាពក្នុងការធានាពីប្រសិទ្ធភាព ប្រសិទ្ធផលសម្រាប់ក្រុមគោលដៅដែលត្រូវការយកចិត្តទុកដាក់បន្ថែម៕

 

#MLVT #HENGSour

Image Gallery

{gallery}2410{/gallery}