×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2388

Print this page

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុងឈុនឆន់ចុះអនុស្សរណៈយោគយល់ជ្រើសរើសពលកររដូវកាលពីកម្ពុជា

 ពុធ, 27 ធ្នូ 2023 16:35  |  1681 times

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងអភិបាលក្រុងឈុនឆន់ ខេត្តកាំងវ៉ុននៃធារណរដ្ឋកូរ៉េ ដើម្បីផ្តល់ឱកាសជូនពលរដ្ឋកម្ពុជាដែលមានបំណងទៅធ្វើការជាពលកររដូវកាលនៅសាធារណរដ្ឋកូរ៉េ។ ពិធីចុះអនុស្សរណៈនេះ គឺធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ 

 

ក្នុងពីធីចុះអនុស្សរណៈនោះ ឯកឧត្តម ហេង សួរ បានថ្លែងអំរណរគុណដល់លោក Yook, Dong Han (យូក ទុងហាន) អភិបាលក្រុងឈុនឆន់ចំពោះការទទួលយកពលករពីកម្ពុជានាពេលនេះ។ ក្រៅពីការជ្រើសរើសពលកររដូវកាល ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យលោកអភិបាលក្រុងពិនិត្យក្នុងការជំរុញឱ្យរោងចក្រ សហគ្រាសក្នុងក្រុងទទួលយកពលករជំនាញរបស់កម្ពុជា(E7)ផងដែរ។ 

 

ទន្ទឹមនឹងនោះ លោកអភិបាលក្រុង បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រីសម្រាប់កិច្ចសហការប្រកបដោយទំនុកចិត្តរបស់ក្រសួងនាពេលនេះ ខណៈដែលក្រសួងធ្លាប់មានបទពិសោធន៍គ្រប់គ្រាន់លើការបញ្ជូនពលករទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ(EPS)រួមទាំងការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបញ្ជូនពលកររដូវកាលជាមួយក្រុងនិងស្រុករបស់សាធារណកូរ៉េជាច្រើនមកហើយ។ 

 

សូមបញ្ជាក់ថា រាល់ការបញ្ជូនពលករកម្ពុជាទៅក្រៅប្រទេសទាំងអស់ ជាពិសេសសាធារណរដ្ឋកូរ៉េ គឺត្រូវឆ្លងកាត់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធានាពីប្រសិទ្ធិភាព និងការគាំពារសិទ្ធរបស់ពលករ៕

 

#MLVT #HENGSour

Image Gallery

{gallery}2388{/gallery}