×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2377

Print this page

រដ្ឋមន្ត្រីក្រសួងការងារ នឹងជំរុញឱ្យក្រុមហុន រោងចក្រ សហគ្រាសទទួលយកជនមានពិការភាពធ្វើការឱ្យបាន៣%

 ច័ន្ទ, 11 ធ្នូ 2023 16:07  |  1921 times

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ បានលើកឡើង ថាក្រសួងនឹងធ្វើការជាមួយដៃគូពាក់ព័ន្ធដើម្បីជំរុញឱ្យក្រុមហ៊ុន រោងចក្រ សហគ្រាសទទួលយកជនមានពិការភាពឱ្យបាន៣%ចូលក្នុងប្រតិបត្តិការ។ ការថ្លែងយ៉ាងដូចនេះរបស់ឯកឧត្តមរដ្ឋមន្ត្រីក្នុងពេលដែលលោកអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទបញ្ចប់គម្រោងស្តីពីទីផ្សាការងារប្រកបដោយបរិយាបន្នគាំទ្រដល់អ្នកស្វែងរកការងារធ្វើដែលមានពិការភាពដែលធ្វើឡើងនៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។

 

ការជំរុញរបស់ឯកឧត្តមរដ្ឋមន្ត្រីនេះ គឺស្របពេលដែលចំនួនចូលធ្វើការរបស់ជនមានពិការភាពទាំងអស់នៅទូទាំងប្រទេសនៅមានកម្រិតនៅឡើយ។ សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តធ្វើការជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាសបន្តទៀតដើម្បីបង្កលក្ខណៈ បត់បែនសម្រាប់ជនមានពិការភាពអាចចូលធ្វើការបន្ថែមទៀតទៅតាមជំនាញផ្សេងទៀតដូចជាអ្នកទទួលនិងលើកទូរស័ព្ទ និងកិច្ចការងារមិនប្រើប្រាស់កម្លាំងផ្សេងៗទៀតដើម្បីអាចឱ្យបងប្អូនជនពិការទាំងអស់អាចទទួលបានការងារសមរម្យ និងមានជីវភាពកាន់តែប្រសើរ។ 

 

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជំរុញឱ្យបងប្អូនមានពិការភាពអាចសម្លឹងមើលជំនាញវិជ្ជាជីវៈដែលរាជរដ្ឋាភិបាលបានប្រកាសផ្តល់ជូនបងប្អូនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យដែលស្របតាមលទ្ធភាពក្នុងការពង្រឹងសមត្ថភាពចំណេះជំនាញរបស់ខ្លួន។ 

 

ទោះបីជាបែបណាក៏ដោយ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ជនមានពិការភាពទាំងអស់មិនត្រូវអស់សង្ឃឹម ហើយត្រូវតស៊ូជំនះរាល់ការលំបាកនានាដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងសង្គមជាតិដែលមិនមែនជាបន្ទុកសង្គមនោះឡើយ៕

 

#MLVT #HENGSour

Image Gallery

{gallery}2377{/gallery}