×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2339

Print this page

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត ចំនួន ១៥ ១៩៤នាក់ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ

 អង្គារ, 07 វិច្ឆិកា 2023 14:42  |  1217 times

(ខេត្តព្រះសីហនុ)៖ នាព្រឹកថ្ងៃទី៧  ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន ៣០ ដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ។ 

 

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ មានបងប្អូនកម្មករនិយោជិតចូលរួមចំនួន ១៥ ១៩៤នាក់ ដែលមានស្ត្រីមានផ្ទៃពោះចំនួន ៤៨២នាក់ មកពី ៣០ រោងចក្រ សហគ្រាស ក្នុងនោះមានក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសចំនួន ១ និងរោងចក្រផលិតគ្រឿងសង្ហារឹមចំនួន ១១, កាត់ដេរសម្លៀកបំពាក់ចំនួន ៤, ផលិតសម្ភារៈសត្វចិញ្ចឹមចំនួន ២, ផលិតកេសកាតុងចំនួន ២,ផលិតចំណីសត្វចំនួន ២,  ផលិតថ្មម៉ាបចំនួន ២, កែច្នៃស្បែកចំនួន ១, ផលិតសម្ភារៈការិយាល័យចំនួន ១, ដេរស្បែកជើងចំនួន ១, ផលិតស្បែកជើង កាបូប និងខ្សែក្រវ៉ាត់ចំនួន ១, ជ្រលក់ក្រណាត់ចំនួន ១,  ផលិតអេប៉ុងចំនួន ១, និងរោងចក្រកែឆ្នៃផលិតផលជ័រ និងគ្រឿងផ្លាស្ទិចចំនួន ១។

 

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសខេមបូឌាន ចេជាង ហ្គ័រជី មានទីតាំងស្ថិតនៅ ភូមិត្រពាំងគា ឃុំជើងគោ ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ ដោយវិនិយោគលើផ្ទៃដីទំហំជាង ១៣០ហិកតា បានចាប់ដំណើរការនៅឆ្នាំ២០១៩ ដោយមានលោក ជូ ចាងជីង (ZHU ZHANG JIN) ជនជាតិចិនជាម្ចាស់តំបន់ និងមានទុនវិនិយោគសរុបប្រមាណជា ២៤៦លានដុល្លារ មានសហគ្រាស គ្រឹះស្ថានសរុប ២៤ មានកម្មករនិយោជិតសរុប ៨ ០៨៥នាក់ ។ 

 

ផលិតផល ដែលផលិតនៅក្នុងតំបន់រួមមាន ដេរអាវសម្រាប់សត្វចិញ្ចឹមនិងប្រឡៅ ដេរស្រោមសាឡុង ដេរសម្លៀកបំពាក់ពេទ្យនិងបរិក្ខារពេទ្យ ផលិតថ្មម៉ាប គ្រឿងសង្ហារឹម សាឡុង តុទូផ្ទះបាយ ផលិតថង់ផ្លាស្ទិច  ផលិតសំបកកេសកាតុង ផលិតចំណីសត្វចិញ្ចឹម ផលិតអេប៉ុង កែច្នៃស្បែកសម្រាប់ផលិតជាចំណីសត្វចិញ្ចឹម និងផលិត សម្ភារៈការិយាល័យ។ បងប្អូនកម្មករនិយោជិតក្នុងតំបន់សេដ្ឋកិច្ចពិសេសខេមបូឌា ចេជាង ហ្គ័រជី ទទួលបានប្រាក់ឈ្នួលសមរម្យ មានសុវត្ថិភាព និងសុខភាពការងារ មានកន្លែងស្នាក់នៅ និងមធ្យោបាយធ្វើដំណើរ ទទួលបានអាហារ ១ពេល ២ពេល ឬ៣ ពេល មានផ្សារ ទីកន្លែងកំសាន្ត និងមានការ បណ្តុះ បណ្តាល។

 

គួរបញ្ជាក់ជូនដែរថា នេះ គឺជាលើកទី៩ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

 

#MLVT

Image Gallery

{gallery}2339{/gallery}