×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2274

Print this page

វគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មលើការផ្តល់សេវាសាធារណៈ

 ពុធ, 20 កញ្ញា 2023 17:32  |  2111 times

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំបើកវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មលើការផ្តល់សេវាសាធារណៈក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនដល់មន្ត្រីនិងបុគ្គលិកនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី-ខេត្ត និងអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលរាជធានី-ខេត្ត នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ ក្រោមអធិបតីភាពឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

 

ថ្លែងនៅក្នុងអង្គពិធី ឯកឧត្តម សោម ចំណាន បានជម្រាបពីសាវតានៃប្រព័ន្ធស្វ័យប្រវត្តិកម្មពាក់ព័ន្ធនឹងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលត្រូវបានដាក់ឱ្យដំណើរការកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ សម្រាប់ថ្នាក់កណ្តាល ដើម្បីឆ្លើយតបតាមសំណើរបស់វិស័យឯកជន និងផ្តល់ភាពងាយស្រួលក្នុងការទទួលសេវាទាន់ពេលវេលា។ យ៉ាងណាក្តី ដោយសារការដាក់ដំណើរការប្រព័ន្ធ នៅចំពេលការរីករាលដាលនៃជម្ងឺកូវីដ-១៩ ដែលរាំងស្ទះដល់ការរៀបចំវគ្គបណ្តុះបណ្តាលជូនមន្ត្រីថ្នាក់ក្រោមជាតិ ធ្វើឱ្យប្រព័ន្ធមិនទាន់អាចដំណើរការដោយរលូន។

 

ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា រហូតមកដល់ពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៣នេះ ដំណើរការសេវាក្នុងប្រព័ន្ធនេះចាប់ផ្តើមមានភាពរលូន ទើបក្រសួងបានរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ដើម្បីផ្តល់ការគ្រប់គ្រងទិន្នន័យក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលរាជធានី-ខេត្ត។

 

គួរបញ្ចាក់ថា វគ្គបណ្តុះបណ្តាលនេះផ្តោតសំខាន់ទៅសេវាដែលក្រសួងបានធ្វេីប្រតិភូកម្ម និងបានផ្ទេរមុខងារជូនថ្នាក់រាជធានីខេត្តរួចហេីយ ដែលមានសេវាដូចជា៖ ការផ្តល់សេវាការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មលើការផ្តល់សេវាសាធារណៈក្នុងវិស័យការងាររួមមាន សេវាការចុះបញ្ជិកា និងទិដ្ឋាការសំណុំបែបបទស្តីពីសហគ្រាស គ្រឹះស្ថាន សេវាលិខិតអនុញ្ញាតធ្វើការបន្ថែមម៉ោង សេវាចុះបញ្ជិកាសៀវភៅប្រចាំគ្រឹះស្ថាន (កម្មករនិយោជិតតិចជាង៨នាក់) សេវាចុះបញ្ជិកាសៀវភៅបើកប្រាក់ (កម្មករនិយោជិតតិចជាង៨នាក់) សេវាការចេញលិខិតទទួលស្គាល់ការបោះឆ្នោតជ្រើសរើសប្រតិភូបុគ្គលិក សេវាចុះបញ្ជិកាសៀវភៅចុះនាមក្មេងអាយុ ១២ឆ្នាំ ដល់ក្រោម ១៥ឆ្នាំ (កម្មករនិយោជិតតិចជាង៨នាក់) សេវាបញ្ជិកាសៀវភៅចុះនាមក្មេងអាយុ ១៥ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ (កម្មករនិយោជិតតិចជាង៨នាក់) សេវាផ្តល់ទិដ្ឋាការជូនក្រុមហ៊ុនដែលស្នើសុំប្រើប្រាស់កម្មករនិយោជិតវ័យក្មេង(កម្មករនិយោជិតតិចជាង៨នាក់) សេវាការផ្តល់សៀវភៅការងារ និងបណ្ណសម្គាល់កម្មករនិយោជិតខ្មែរ៕

Image Gallery

{gallery}2274{/gallery}