×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2257

Print this page

ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតជិត២ម៉ឺននាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

 សៅរ៍, 09 កញ្ញា 2023 12:09  |  2005 times

(កំពង់ស្ពឺ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតចំនួន១៨,២៦៥នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៤ ដែលមានមូលដ្ឋាននៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ថ្លែងនៅក្នុងពិធី ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងនូវក្តីសោមនស្សរីករាយ និងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការយកចិត្តទុកដាក់បំផុតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ចំពោះសុខទុក្ខកម្មករនិយោជិតទាំងអស់ ដោយពិធីសំណេះសំណាលនៅព្រឹកនេះជាពិធីទី៣ហើយ ចាប់តាំងពីសម្ដេចធិបតីចូលកាន់តំណែងជានាយករដ្ឋមន្ត្រី។

 

ឯកឧត្តម ហេង សួរ បានឱ្យដឹងថា តម្រូវការកម្លាំងពលកម្មដែលទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ប្រមូលបាន គិតត្រឹមថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទូទាំងប្រទេសមានតម្រូវការកម្លាំងពលកម្មបន្ថែមសរុបប្រមាណ១ម៉ឺន៧ពាន់នាក់ ហើយសម្រាប់នៅខេត្តកំពង់ស្ពឺមានតម្រូវការកម្លាំងពលកម្មសរុបប្រមាណ៤ពាន់នាក់។

 

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឲ្យប្រទេសកម្ពុជាសម្រេច និងរក្សាបាននូវចីរភាពនៃសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យទាំងសង្គម-សេដ្ឋកិច្ចគួរជាទីមោទនៈ។ កិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវវិធានការដ៏មុតស្រួចនានា បានជំរុញស្ថានភាពសេដ្ឋកិច្ចកម្ពុជាឱ្យចាប់ផ្ដើមងើបឡើងវិញជាបណ្តើរៗ និងជំរុញឱ្យស្ថានភាពទីផ្សារការងារនៅកម្ពុជាមានភាពធន់ និងរឹងមាំ តាមរយៈការកែសម្រួលបរិយាកាសវិនិយោគ និងការពង្រឹងគុណភាពជំនាញនិងកំណើនផលិតភាពនៃកម្លាំងពលកម្មផងដែរ។ 

 

គួរបញ្ជាក់ថា បច្ចុប្បន្ន ខេត្តកំពង់ស្ពឺមានកម្មករនិយោជិតកំពុងបម្រើការងារសរុបជាង១៥ម៉ឺននាក់ ដែលផ្តល់ចំណូលគិតជាប្រាក់ឈ្នួលសរុបប្រមាណ៤៧០លានដុល្លារក្នុងមួយឆ្នាំៗ នៅតាមរោងចក្រ-សហគ្រាសចំនួន៣៨៥។ គ្រាន់តែវិស័យកាត់ដេរមួយមុខមានចំនួន១៩១ និងប្រើកម្លាំងកម្មករនិយោជិតសរុបជិត១៤ម៉ឺននាក់ ផ្តល់ប្រាក់ឈ្នួលសរុបជាង៤៣០លានដុល្លារក្នុងមួយឆ្នាំ ហើយក៏ជាខេត្តលំដាប់ទី២ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនជាងគេបន្ទាប់ពីរាជធានីភ្នំពេញ៕

Image Gallery

{gallery}2257{/gallery}