×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2250

Print this page

ព្រឹកនេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បន្តអញ្ជើញចុះជួបកម្មករ កម្មការិនីជាង១.៨ម៉ឺននាក់ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល

 សុក្រ, 01 កញ្ញា 2023 12:49  |  2152 times

(កណ្តាល)៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ១៨,២៨៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៤ ដែលកំពុងដំណើរការនៅក្រុងតាខ្មៅ ខេត្តកណ្ដាល។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល នាឱកាសនោះ គឺជាវេទិកាសាធារណៈលើកទី២ របស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលនេះជាការបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់នូវការយកចិត្តទុកដាក់បំផុតរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្រ្តី ចំពោះសុខទុក្ខកម្មករនិយោជិត។

 

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្រ្តី ធ្លាប់បានចុះជួបសំណេះសំណាលជាមួយប្រធានរដ្ឋបាល ប្រធានផ្នែក និងកម្មករនិយោជិតនៅតាមរាជធានី/ខេត្តជាច្រើនលើក។ ដោយឡែក នៅក្នុងជំនួបថ្ងៃនេះគឺមានកម្មករនិយោជិតចំនួន១៨,២៨៩នាក់ ក្នុងនោះកម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះលើសពី៣ខែ មានចំនួន៦២៦នាក់ ដែលអញ្ជើញមកពីរោងចក្រ សហគ្រាសចំនួន១៤ នៃក្រុងតាខ្មៅ។

 

ឯកឧត្តម ហេង សួរ បានបញ្ជាក់ថា បច្ចុប្បន្ននៅខេត្តកណ្តាលមានរោងចក្រ សហគ្រាសចំនួន៤៨៣ មានកម្មករនិយោជិតជាង១៥ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណ៤៧៣លានដុល្លារក្នុងមួយឆ្នាំ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន១៧១ មានកម្មករនិយោជិតសរុបជាង១៣ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលសរុបជាង៤១១លានដុល្លារក្នុងមួយឆ្នាំ និងជាខេត្តទី៣ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើន៕

Image Gallery

{gallery}2250{/gallery}