×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2239

Print this page

ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បន្តចុះពិនិត្យស្ថានភាពការរស់នៅរបស់កម្មករនិយោជិតនៅតាមបន្ទប់ជួល នៅតំបន់រោងចក្រដំបូលខៀវ

 ពុធ, 23 សីហា 2023 21:54  |  2109 times

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រលប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ បានបន្តចុះពិនិត្យស្ថានភាពការរស់នៅរបស់កម្មករនិយោជិតដល់បន្ទប់ជួលតែម្ដង នៅតំបន់រោងចក្រដំបូលខៀវ តាមបណ្ដោយផ្លូវវេងស្រេង។

 

គួរជម្រាបថា ក្នុងថ្ងៃចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដំបូងនេះ ឯកឧត្តម ហេង សួរ បានបង្ហាញវត្តមានជាមួយកម្មករនិយោជិតពេញមួយថ្ងៃ ដើម្បីដឹងពីសុខទុក្ខរបស់កម្មករនិយោជិត ព្រមទាំងបានទទួលទានអាហារជាមួយកម្មករនិយោជិតផងដែរ។

Image Gallery

{gallery}2239{/gallery}