×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2222

Print this page

រដ្ឋមន្ត្រី អុិត សំហេង ប្រកាសចូលកាន់តំណែងប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំងថ្មី

 ព្រហស្បតិ៍, 13 កក្កដា 2023 15:06  |  4261 times

(កំពង់ឆ្នាំង)៖ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង គឺលោក ស៊ឹម សុវឌ្ឍនៈ ជាប្រធានមន្ទីរថ្មី ព្រមទាំងមានការផ្ដាំផ្ញើនូវអនុសាសន៍មួយចំនួន។

 

បន្ទាប់ពី ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាល នៃគណ:អភិបាលខេត្តកំពង់ឆ្នាំង បានបានលើកឡើង អំពីសមិទ្ធផលជាច្រើនដែលខេត្តសម្រេចបានរួចមក ឯកឧត្តមបណ្ឌិត អ៉ិត សំហេង ក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះរដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលបានខិតខំបំពេញភារកិច្ចនានាដែលរាជរដ្ឋាភិបាលប្រគល់ជូន ក៏ដូចជា ខិតខំដោះស្រាយនូវរាល់បញ្ហានានាពាក់ព័ន្ធនឹងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទាន់ពេលវេលា និងមានប្រសិទ្ធភាពកន្លងមក។  

 

ជាមួយគ្នានោះ  ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរចំពោះមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ឆ្នាំង ដែលបានចូលរួមអនុវត្តតាមការណែនាំ និងការចាត់តាំងរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង, សហការយ៉ាងល្អជាមួយអាជ្ញាធរដែនដី និងមន្ទីរជំនាញពាក់ព័ន្ធនានា សំដៅចូលរួមផ្តល់សេវា និងបម្រើប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ជាពិសេសបានខិតខំអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យ ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣, គោលនយោបាយ ជាតិស្តីពីមុខរបរ និងការងារ ២០១៥-២០២៥ និងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ២០១៧-២០២៥ ប្រកបដោយជោគជ័យ។

 

ឯកឧត្តមបណ្ឌិត អុិត សំហេង បានស្នើ លោកប្រធានមន្ទីរថ្មី ត្រូវបន្តយកចិត្តទុកដាក់អោយបានម៉ឹងម៉ាត់ ក្នុងការបំពេញការងារតាមតួនាទីភារកិច្ចរៀងៗខ្លួនឱ្យបានល្អ ព្រមជាមួយនោះ៖

ទី១-ត្រូវចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវ នូវរាល់ភារកិច្ច ដែលក្រសួង និងរដ្ឋបាលខេត្តកំពង់ឆ្នាំងប្រគល់ជូន។

ទី២-ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ សំដៅបង្កើនប្រសិទ្ធភាពការងារឱ្យបានទាន់ពេលវេលា។

ទី៣-ត្រូវយកចិត្តទុកដាក់ក្នុងការងារផ្តល់សេវាឱ្យបានល្អ ប្រកបដោយវិជ្ជាជីវៈខ្ពស់ និងទាន់ពេលវេលា សាកសមជាមន្រ្តីផ្តល់សេវាល្អ ជូនបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋ។

ទី៤-ត្រូវខិតខំអនុវត្តឱ្យបានម៉ឹងម៉ាត់នូវរាល់បទបញ្ជា និងគោលការណ៍ ទាំងឡាយរបស់រាជរដ្ឋាភិបាល។

ទី៥-ត្រូវគោរពនូវឋានានុក្រមការងារឱ្យបានខ្ជាប់ខ្ជួន សំដៅធានាបាននូវប្រសិទ្ធភាពការងារខ្ពស់។

ទី៦-ចំណុចចុងក្រោយដែលជាចំណុចសំខាន់បំផុត ត្រូវគោរពឱ្យបាននូវអភិក្រមទាំង៥ របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និង បាវចនា ២ គឺកែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ។

 

ក្នុងនាមថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ  ឯកឧត្តមរដ្ឋមន្ត្រី បានអបអរសាទរចំពោះលោក ស៊ឹម សុវឌ្ឍនៈ ដែលទទួលបានមុខតំណែងនាពេលនេះ ហើយសង្ឃឹមជឿជាក់ថាថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ថ្នាក់ក្រោមឱវាទមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង រដ្ឋបាលខេត្តកំពង់ឆ្នាំង មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរដែនដី និងស្ថាប័នមានសមត្ថកិច្ចទាំងអស់ក្នុងខេត្តកំពង់ឆ្នាំង នឹងខិតខំបំពេញការងារ រួមគ្នា សហការគ្នាបានល្អ ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗជូនរាជរដ្ឋាភិបាលបន្ថែមទៀត៕

Image Gallery

{gallery}2222{/gallery}