×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2171

Print this page

ឯកឧត្តមរដ្ឋមន្ដ្រី លើកឡើងពីវឌ្ឍនភាពក្នុងការដោះស្រាយជូនកម្មករនិយោជិត នៅមុន/ក្រោយពេលជួបសំណេះសំណាលជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រី

 សៅរ៍, 27 ឧសភា 2023 12:48  |  1527 times

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ បានបន្តចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតសរុបចំនួន ១៩,០០០នាក់ មកពីរោងចក្រសហគ្រាសចំនួន៨១ នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ដែលជាបេសកកម្មចុះជួបកម្មករនិយោជិតជុំទី២របស់សម្ដេចតេជោ។

នាឱកាសនោះ ឯកឧត្ដមបណ្ឌិត អុិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងសុន្ទរកថារាយការណ៍ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី និងអង្គពិធី អំពីវឌ្ឍនភាពក្នុងការដោះស្រាយជូនកម្មករនិយោជិត នៅមុនពេល និងក្រោយពេលជួបសំណេះសំណាលជាមួយសម្ដេចតេជោ។

 

បច្ចុប្បន្ននេះ កម្មករនិយោជិតបានទទួលរួចហើយនូវប្រាក់រំលឹក ប្រាក់បំណាច់អតីតភាពការងារ ដែលមានមុនឆ្នាំ២០១៩ ហើយក៏បានទទួលប្រាក់បំណាច់អតីតភាពការងារថ្មីក្នុង១ឆ្នាំ២លើក ដោយលើកទី១នៅឆមាសទី១ និងលើកទី២នៅឆមាសទី២។

ឯកឧត្ដមបណ្ឌិត អុិត សំហេង បានបន្តទៀតថា មុនពេលជួបសម្តេចតេជោ កម្មករនិយោជិតត្រូវបង់ថ្លៃទឹក ថ្លៃភ្លើងដែលមានតម្លៃថ្លៃតាមរយៈម្ចាស់ផ្ទះជួល ប៉ុន្តែក្រោយពេលជួបសម្តេចតេជោ កម្មករនិយោជិតទទួលបានការតបណ្តាញទឹកស្អាត និងបណ្តាញភ្លើងដោយផ្ទាល់ពីរដ្ឋាករទឹក និងអគ្គិសនីកម្ពុជាក្នុងតម្លៃសមរម្យ។ ចំពោះថ្លៃឈ្នួលផ្ទះ មុនពេលជួបសម្តេចតេជោ កម្មករនិយោជិតត្រូវជួលផ្ទះតាមតម្លៃទីផ្សារ ប៉ុន្តែក្រោយពេលជួបសំណេះសំណាល សម្តេចតេជោបានសុំឱ្យម្ចាស់ផ្ទះជួលកុំដំឡើងថ្លៃជួល។

 

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តលើកឡើងពីការរក្សាភាពសុខដុមរមនាក្នុងរោងចក្រ សហគ្រាស ខណៈសម្តេចតេជោនាយករដ្ឋមន្ត្រីតែងតែណែនាំឱ្យប្រែក្លាយរោងចក្រ សហគ្រាសមួយ ក្លាយជាសហគមន៍សុខសាន្តមួយ។ រោងចក្រ សហគ្រាស គឺជាឆ្នាំងបាយរួមរបស់កម្មករនិយោជិត និងនិយោជក។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តែងទទួលយកអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការដោះស្រាយវិវាទការងារ ដោយបានខិតខំដោះស្រាយវិវាទការងារតាំងពីដំបូងឱ្យបានឆាប់រហ័ស ដោយអនុវត្តគោលការណ៍ឈ្នះ-ឈ្នះ និងខិតខំដោះស្រាយក្រៅប្រព័ន្ធតុលាការ មិនត្រូវទុកឱ្យវិវាទការងារណាមួយរីករាលដាលពីតូចទៅធំជាដាច់ខាត៕

Image Gallery

{gallery}2171{/gallery}