×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/1872

Print this page

លោក ហ្គ្រេម ប៊ឺគ្លី នាយកអង្គការអន្តរជាតិខាងការងារប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ ចូលជួបពិភាក្សាការងារពាក់ព័ន្ធទៅនឹងវឌ្ឍនភាពកិច្ចសហប្រតិបត្តិការ និងការគិតគូទៅលើគម្រោងថ្មីៗ

 ពុធ, 04 ឧសភា 2022 17:42  |  5598 times

នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតិឲ្យ លោក ហ្គ្រេម ប៊ឺគ្លី នាយកអង្គការអន្តរជាតិខាងការងារប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ ចូលជួបពិភាក្សាការងារពាក់ព័ន្ធទៅនឹងវឌ្ឍនភាពកិច្ចសហប្រតិបត្តិការ និងការគិតគូទៅលើគម្រោងថ្មីៗជាមួយគ្នាបន្តទៀត។ ទោះបីជាក្នុងរយៈពេលពីរឆ្នាំ កន្លងមកនេះ ឯកឧត្តមរដ្ឋមន្ត្រី មិនបានជួបមុខគ្នាដោយផ្ទាល់ ជាមួយលោក ហ្គ្រេម ប៊ឺគ្លី ក្តី ក៏ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ នៅតែបន្តជាប់រហូត។ 

 

លោកនាយកអង្គការអន្តរជាតិខាងការងារប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ មានសេចក្តីរីករាយ ដែលអាចធ្វើដំណើរពីទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃ ចូលជួបពិភាក្សាការងារដោយផ្ទាល់ ជាមួយឯកឧត្តមរដ្ឋមន្ត្រី ហើយក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានទប់ស្កាត់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសនៅតាមរោងចក្រសហគ្រាស ឲ្យបើកដំណើរការជាប្រក្រតី និងមានភាពប្រសើរឡើងវិញ។

 

ទោះបីជាមានវិបត្តិកូវីដ-១៩យ៉ាងណាក៏ដោយ ក៏គម្រោងទាំងឡាយដែលស្ថិតនៅក្នុងកិច្ចសហប្រតិបត្តិការកម្ពុជា-អាយឡូ គឺទទួលបាននូវលទ្ធផលជាផ្លែផ្កា។ ជាមួយនេះ លោក​ ហ្គ្រេម ប៊ឺគ្លី អរគុណចំពោះកម្ពុជាដែលបានទទួលបេសកម្មដោយផ្ទាល់របស់អង្គការអាយឡូ ហើយរបាយការណ៍នឹងផ្តល់ជូនកម្ពុជានៅចុងខែឧសភានេះ។ ទាក់ទងទៅនឹងក្រុមប្រឹក្សាអាជ្ញាកណ្តាល ភាគីទាំងពីរបានឯកភាពបន្តគម្រោងនេះឲ្យបានកាន់តែល្អ ដោយរៀបចំផ្តល់នូវការគាំទ្រ ផ្នែកច្បាប់ ដើម្បីឲ្យក្រុមប្រឹក្សាអាជ្ញាកណ្តាលបន្តនូវនិរន្តរភាពរបស់ខ្លួន ដោយនៅតែរក្សាបានឯករាជ្យភាព ប្រសិទ្ធភាព គម្លាភាពនៃយន្តការដោះស្រាយក្រៅប្រព័ន្ធតុលាការទៅថ្ងៃមុខទៀត។ 

 

ខាងភាគីអាយឡូ បានស្នើឲ្យមានការតាក់តែងជាទម្រង់គំរូមួយ លើសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយផ្តោតលើវិស័យអាទិភាព ដូចជាវិស័យទេសចរណ៍ និងសេវាកម្ម និងកសិឧស្សាហកម្ម ឱ្យធ្វើការចុះបញ្ជីជាមួយ ប.ស.ស។ ឯកឧត្តមរដ្ឋមន្ត្រី ឯកភាពលើកគំនិត្យផ្តួចផ្តើមនេះ ដោយពិនិត្យទៅលើកគោលនយោបាយ SME របស់រាជរដ្ឋាភិបាល ដើម្បីឱ្យមានសគតិភាពក្នុងការធ្វើឱ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធក្លាយទៅជាសេដ្ឋកិច្ចក្នុងប្រព័ន្ធ។

 

ពាក់ព័ន្ធទៅនឹងសង្គមឌីជីថលវិញ TVET បានកសាងសម្ថត្តភាព និងការបណ្តុះបណ្តាលជំនាញដើម្បីឆ្លើយ តបទៅនឹងគោលនយោបាយឌីជីថលរបស់រដ្ឋាភិបាល។ ឯកឧត្តមរដ្ឋមន្ត្រី ស្នើឱ្យ ILO ផ្តល់ជំនួយបច្ចេកទេស និងផ្តល់ការបណ្តុះបណ្តាលដល់មន្ត្រីពាក់ព័ន្ធឱ្យយល់ដឹងអំពីសង្គមឌីជីថល និងបញ្ជ្រាប ទៅក្នុងការបណ្តុះបណ្តាល TVET។ លោក ហ្គ្រេម ប៊ឺគ្លី ថាខាង ILO បានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយបច្ចេកទេសដើម្បីឆ្លើយតបទៅនឹងបញ្ហាខាងលើ និងបន្តសហការជាមួយក្រសួងបន្តទៀត៕

Image Gallery

{gallery}1872{/gallery}