×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/1847

Print this page

ស្អែកនេះ ក្រុមហ៊ុនធំៗ ១៨ នឹងផ្តល់ឱកាសការងារជាង៣ពាន់កន្លែង ក្នុងវេទិកាការងាររបស់ NEA

 ព្រហស្បតិ៍, 07 មេសា 2022 11:18  |  3377 times

ឱកាសការងារចំនួន ៣២១៦ កន្លែង ក្នុងមុខជំនាញផ្សេងៗគ្នាជាច្រើន នឹងត្រូវបានផ្តល់ជូនពីក្រុមហ៊ុនធំៗចំនួន១៨ នៅក្នុងវេទិកាការងារ ដែលសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹងសហភាព សហព័ន្ធយុវជនកម្ពុជា នាថ្ងៃស្អែកនេះ ចាប់ពីម៉ោង ៨:០០រសៀល ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ចំពោះសិស្សនិស្សិត និងអ្នកកំពុងតែស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារអាចយក ប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់ ជាមួយអ្នកតំណាងក្រុមហ៊ុនទាំងនោះបានភ្លាមៗក្នុងថ្ងៃតែមួយតែម្តង។

 

ក្រុមហ៊ុនធំៗទាំង១៨ ដែលនឹងចូលរួមជ្រើសរើសបុគ្គលិកក្នុងវេទិកាការងាររបស់ NEA នោះរួមមាន៖ ធនាគារកាណាឌីយ៉ា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី , ក្រុមហ៊ុន EMD (F&B) Co.,ltd, GGear Group Co., Ltd, Kim Mex Construction and Investment Co., LTD, ក្រុមហ៊ុន CHIP MONG GROUP, TH GROUP, PHNOM PENH HOTEL, ម៉ាស្ទ័រ ស៊ុគីស៊ុប, DEWHIRST EST.1880, DENSO (CAMBODIA) CO., LTD , BIMA, LOPFORM, KK FUND LEASING PLC, ក្រុមហ៊ុនជប៉ុន Sumi (Cambodia) Wiring System CO.LTD, ក្រុមហ៊ុនជប៉ុន Minebea Mitsumi, CC-REALTY។

 

គួរបញ្ជាក់ផងដែរថា រាល់ពេលនៃការរៀបចំវេទិកាការងារ ឬកិច្ចសម្ភាសន៍ការងារ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តែងតែអនុវត្តន៍យ៉ាងម៉ត់ចត់នូវវិធានការណ៍សុវត្ថិភាព ស្របតាម ការណែនាំរបស់ក្រសួងសុខាភិបាលគឺ ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ ការឆ្លង និងរីករាលនៃជំងឺ កូវីដ-១៩ ដើម្បីអាចធានា បាននូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសរើសកម្លាំងពលកម្ម និងទទួលបានឱកាស ការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ។

 

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬចូលមើលគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕

Image Gallery

{gallery}1847{/gallery}