×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/1830

Print this page

ពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តនូវ “យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧”

 ច័ន្ទ, 21 មីនា 2022 11:52  |  2896 times

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តនូវ “យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧” តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ-ហ៊្សូម។  

 

នាឱកាសនោះ ឯកឧត្តមបណ្ឌិត អុិត សំហេង បានចាត់ទុកឯកសារគោលនយោបាយនេះ នឹងក្លាយទៅជាផែនទីបង្ហាញផ្លូវក្នុងការតំរង់ផែនការសកម្មភាពរបស់ក្រសួងស្ថាប័ន ក្នុងការកំណត់នូវចក្ខុវិស័យរួម គោលបំណង គោលដៅនិងវិធានការជាយុទ្ធសាស្រ្ត ដើម្បីបន្តពង្រឹង និងគ្រប់គ្រងការអភិវឌ្ឍវិស័យនេះ ឱ្យស្របតាមបរិការណ៍កម្ពុជាក្នុងការដោះស្រាយនូវបញ្ហាប្រឈម ដែលមានចរិតជារចនាសម្ព័ន្ធ និងផ្តល់លទ្ធភាពឱ្យកម្ពុជាអាចចាប់យកនូវកាលានុវត្តភាព ព្រមទាំងឆ្លើយតបទៅនឹងការប្រែប្រួលយ៉ាងឆាប់រហ័សនៃនិម្មាបនកម្មតំបន់ និងពិភពលោក សំដៅផ្លាស់ប្តូរវិស័យនេះឱ្យទៅ ជាឧស្សាហកម្មមួយដែលមានចីរភាពបរិស្ថាន មានភាពធន់ មានតម្លៃបន្ថែមខ្ពស់ ដោយផ្តោតទៅលើផលិតផលថ្លៃខ្ពស់និងមានលក្ខណៈពិសេស មានភាពប្រកួតប្រជែងខ្ពស់ និងជាមូលដ្ឋានគាំទ្រដល់ពិពិធកម្មសេដ្ឋកិច្ចមុនដំណាច់ឆ្នាំ២០២៧។

 

វិស័យកាត់ដេរ ផលិតស្បែកជើង និងការបូប បានដើរតួរជាចន្ទល់សេដ្ឋកិច្ចយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា ចាប់តាំងពីទស្សវត្សរ៍ឆ្នាំ១៩៩០។ ជាកស្តែង វិស័យនេះបានចាប់ផ្តើមជាមួយនឹងរោងចក្រចំនួន ៦៤ ដែលមានកម្មករនិយោជិតចំនួនប្រមាណ ៨ម៉ឺននាក់នៅក្នុងឆ្នាំ១៩៩៧ ប៉ុន្តែបច្ចុប្បន្នបានកើនឡើងជាង១២០០រោងចក្រ ដែលមានកម្មករនិយោជិតប្រមាណ៨០ម៉ឺននាក់ ប្រាក់ឈ្នួលអប្បបរមា បានកើនឡើងជាបន្តបន្ទាប់ ដោយកើនពី៤០ ដុល្លារអាម៉េរិក នៅក្នុងឆ្នាំ១៩៩៧ ដល់ ១៩៤ ដុល្លារអាម៉េរិក សម្រាប់ឆ្នាំ២០២២ ហើយបើបូកទាំងអត្ថប្រយោជន៍ផ្សេងៗ កម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ឈ្នួលជាមធ្យមចន្លោះពី ២១១ ដុល្លារអាម៉េរិក ដល់ ២២២ ដុល្លារអាម៉េរិក ក្នុងមួយខែ។ ជារួម មានប្រជាពលរដ្ឋកម្ពុជា យ៉ាងហោចណាស់ពី២,៥លាន ទៅ៣លាននាក់ ដែលអាស្រ័យផលពីវិស័យនេះ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តវិធានចំនួន៣ ក្នុងចំណោមវិធការចំនួន៥ការដែលបានចេញ រួមមាន៖ វិធានការទី១. បន្តពង្រឹងធនធានមនុស្សដើម្បីបង្កើនផលិតភាព និងបង្កើតគន្លងអាជីពសម្រាប់កម្មករនិយោជិត, វិធានការទី២ បន្តធ្វើឱ្យប្រសើឡើងនូវលក្ខខណ្ឌការងារ និងសុខុមាលភាពរបស់កម្មករនិយោជិត, និងវិធានការទី៣ លើកកម្ពស់ការវិនិយោគក្នុងស្រុកនិងបរទេសក្នុងឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់។ ជាទិសដៅសម្រាប់ឆ្នាំ២០២២ និងឆ្នាំបន្តបន្ទាប់ទៀត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានដាក់ចេញ និងកំពុងអនុវត្តនូវសកម្មភាពជាក់លាក់មួយចំនួនរួចមកហើយ ដែលស្របទៅនឹងវិធានការដែលបានដាក់ចេញក្នុងយុទ្ធសាស្រ្តនេះ ដែលរួមមាន៖

១-បន្តអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់នូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ទាំង ១០ ចំណុចរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។

២-បន្តខិតខំអនុវត្តឱ្យសម្រេចជោគជ័យនូវយុទ្ធសាស្ត្រ អាទិភាពទាំង ៥ ដែលបានកំណត់ក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ២០១៩-២០២៣ ព្រមទាំងគោលនយោបាយជាតិពាក់ព័ន្ធ។

៣-បន្តពង្រឹងការងារចុះអធិការកិច្ចអន្តរក្រសួង និងធ្វើទំនើបកម្មការធ្វើអធិការកិច្ចការងារ ដោយប្រើប្រាស់ប្រព័ន្ធទិន្នន័យព័ត៌មានវិទ្យា និងកម្រិតហានិភ័យរបស់រោងចក្រ សហគ្រាស ជាមូលដ្ឋានក្នុងការធ្វើអធិការកិច្ច និងការធ្វើអធិការកិច្ចការងារ ចំនួន ១ លើក/ឆ្នាំ ហើយធានាប្រសិទ្ធភាពគុណភាព និងតម្លាភាពក្នុងការផ្តល់សេវា ដោយដាក់រាល់សេវាទាំងអស់របស់ក្រសួងទៅក្នុងថ្នាលបច្ចេកវិទ្យាព័ត៌មាន។

៤-បន្តពង្រឹងយន្តការដោះស្រាយវិវាទការងារឱ្យទទួលបានអត្រាសះជាឱ្យកាន់តែខ្ពស់ ហើយប្រែក្លាយរោងចក្រ សហគ្រាស មួយជាសហគមន៍សុខសាន្តមួយរបស់កម្មករនិយោជិតដែលមានលក្ខខណ្ឌការងារល្អប្រសើរ ផលិតភាព ឥរិយាបថការងារ ការទទួលខុសត្រូវសង្គម និងមានសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ទន្ទឺមនេះក៏បន្តពង្រឹងអគ្គលេខាធិការដ្ឋានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់ មុខសញ្ញា សំដៅអនុវត្តឱ្យទទួលបានប្រសិទ្ធភាពខ្ពស់តាមសារាចរណែនាំ និងបទបញ្ជារបស់រាជរដ្ឋាភិបាល ។ ៥-បន្តពង្រឹងយន្តការក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីធានាបាននូវការចរចាប្រាក់ឈ្នួលអប្បបរមា និងអត្ថប្រយោជន៍ផ្សេងៗប្រកបដោយភាពសុខដុមរមនា។

Image Gallery

{gallery}1830{/gallery}

Media

ពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តនូវ “យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧” ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ