×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/1826

Print this page

រដ្ឋមន្ត្រីក្រសួងការងារ៖ ការអប់រំវិស្វកម្ម គឺជាកូនសោបើកទ្វារឆ្ពោះទៅរកការអភិវឌ្ឍសង្គមជាតិ ប្រកបដោយជោគជ័យ

 សុក្រ, 18 មីនា 2022 17:04  |  3027 times
(ភ្នំពេញ)៖ ការពង្រឹងគុណភាពអប់រំវិស្វកម្ម គឺជាបង្គោលអាទិភាពមួយ ក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។ រាជរដ្ឋាភិបាលបានចាត់ទុកការអប់រំប្រកបដោយគុណភាព គឺជាចំណុចគន្លឹះមួយដែលមិនអាចខ្វះបាន សម្រាប់អភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍសង្គមជាតិប្រកបដោយនិរន្តរភាព។ កម្ពុជាត្រូវការជាចាំបាច់ក្នុងការជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ដើម្បីដើរឱ្យទាន់ប្រទេសជិតខាងក្នុងតំបន់ និងបណ្ដាប្រទេសផ្សេងទៀត ក្នុងពិភពលោក។ ទស្សនៈទាំងនេះ គឺបានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់ថា ការអប់រំវិស្វកម្ម គឺជាកូនសោបើកទ្វារឆ្ពោះទៅរកការអភិវឌ្ឍសង្គមជាតិ ប្រកបដោយជោគជ័យ ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសគណៈវិស្វករកម្ពុជា ក្នុងពិធីបិទអង្គមហាសន្និបាតបូកសរុបលទ្ធផលការងារ រយៈពេល ៥ឆ្នាំ អាណត្តិទី២ និងផែនការអនុវត្តបន្ត អាណត្តិទី៣ ឆ្នាំ២០២២-២០២៧ របស់គណៈវិស្វករកម្ពុជា ព្រមទាំងមានការរៀបចំបោះឆ្នោតជ្រើសរើសអគ្គលេខាធិការ និងអគ្គលេខាធិការរង របស់គណៈវិស្វករកម្ពុជា អាណត្តិទី៣ នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារ ហាយ៉ាត់ រីជេនស៊ី ភ្នំពេញ។ ក្នុងនាមរាជរដ្ឋាភិបាល និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានបង្ហាញនូវមោទនភាព កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំរបស់គណៈវិស្វករកម្ពុជា និងមន្ត្រីរាជការក្រោមឱវាទទាំងអស់ ដែលបានខិតខំបំពេញតួនាទីភារកិច្ច របស់ខ្លួនយ៉ាងសកម្មរួមគ្នា និងពុះពារសម្រេចបាននូវសមិទ្ធផលជាច្រើន ទាំងថ្នាក់ជាតិ និងអន្តរជាតិ ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជានាពេលកន្លងមក។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការអបអរសាទរចំពោះ ឯកឧត្តម សុខុម រិទ្ធីវុធ ដែលបានជាប់ឆ្នោតជាអគ្គលេខាធិការគណៈវិស្វករកម្ពុជា អាណត្តិទី៣ ហើយក៏សូមចូលរួមអបអរសាទរដល់អគ្គលេខាធិការរងទាំងអស់ ដែលបានទទួលការបោះឆ្នោតគាំទ្រសម្រាប់អាណត្តិទី៣ នេះផងដែរ។ ឯកឧត្តមបណ្ឌិត អុិត សំហេង គូសបញ្ជាក់ថា កន្លងមកយើងឃើញថា គណវិស្វករកម្ពុជាពិតជាបានចូលរួមចំណែកក្នុងការខិតខំសម្រេចបានតាមបេសកកម្មជាច្រើន ដែលការអភិវឌ្ឍធនធានវិស្វកម្ម គឺជាកម្លាំងចលករមួយដ៏ខ្លាំងក្លាបំផុតមិនអាចខ្វះបាន សម្រាប់អភិវឌ្ឍន៍សង្គមជាតិមួយឱ្យមានការរីកចម្រើនគ្រប់វិស័យ។ ក្នុងនាមរាជរដ្ឋាភិបាល ត្រូវតែបង្កើនយន្តការដឹកនាំ ដើម្បីធ្វើឱ្យស្ថាប័នវិស្វកម្មមួយនេះ ក្លាយជាមជ្ឈមណ្ឌលមួយដ៏រឹងមាំ ដែលអាចចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការរៀបចំផែនការអភិវឌ្ឍសង្គមជាតិប្រកបដោយចីរភាព។ ឯកឧត្តមរដ្ឋមន្ត្រី អះអាងថា៖ “ អនាគតប្រទេសជាតិរបស់យើង គឺត្រូវពឹងផ្អែកលើអ្វីដែលវិស្វករយើងអាចធ្វើបាន នាពេលបច្ចុប្បន្ន និងទៅអនាគត គឺត្រូវផ្ដល់ការអប់រំវិស្វកម្ម ប្រកបដោយគុណភាព គឺជាជម្រើសមួយដ៏ប្រសើរបំផុតដល់វិស្វករជាតិរបស់យើង ក្នុងការប្រកួតប្រជែង អភិវឌ្ឍសមត្ថភាពក្នុងការដោះស្រាយបញ្ហាចូលរួមគិតគូជាមួយរាជរដ្ឋាភិបាល ប្រកបដោយសុភវិនិច្ឆ័យ និងការអប់រំសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ សម្រាប់ទ្រទ្រង់អាជីពការងារទាំងមូលរបស់វិស្វករ ប្រកបដោយកិត្តិយស សេចក្ដីថ្លៃថ្នូរ សុចរិតភាព និងការទទួលខុសត្រូវខ្ពស់បស់វិស្វករយើង។” ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកថា៖ “ក្រោយថ្ងៃរំដោះ ៧មករា ធនធានមនុស្សរបស់យើងនៅសល់តិចតួចណាស់ ដែលរស់រានមានជីវិតរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាពិសេសធនធានមនុស្សដែលជាវិស្វករនេះតែម្តង ត្រូវបានខ្មែរក្រហមសំលាប់ចោលស្ទើរអស់។ រាជរដ្ឋាភិបាលបានខិតខំគ្រប់បែបយ៉ាងក្នុងការកសាងធនធានមនុស្សទាំងនៅក្នុងស្រុក និងបញ្ជូនទៅសិក្សានៅបរទេស ដែលជាលទ្ធផលយើងឃើញថា ធនធានមនុស្សផ្នែកវិស្វកម្មយើងបានកើនឡើងទាំងបរិមាណនឹងគុណភាពគួរជាទីមោទន។ ជាក់ស្តែងក្នុងឆ្នាំ២០២១ កន្លងទៅនេះ គណវិស្វករកម្ពុជាទទួលបានការចុះបញ្ជីវិស្វករ ៧៤៧នាក់ បើគិតមកទល់បច្ចុប្បន្នមានវិស្វករចុះបញ្ជីសរុបចំនួន ៦ ០០៨នាក់ (ស្រី ២៤០នាក់) ក្នុងនោះ វិស្វករជាតិចំនួន ៥ ៩២៤នាក់ (ស្រី ២៣៨នាក់) និងវិស្វករបរទេសចំនួន ៨៤នាក់ (ស្រី ២នាក់)។” ឯកឧត្តមបណ្ឌិត អុិត សំហេង បានផ្តល់អនុសាសន៍ជូនដល់ អង្គមហាសន្និបាតទាំងមូល ជាពិសេសអគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា ដើម្បីសម្រេចបាននូវចក្ខុវិស័យ និងបេសកកម្ម ក្នុងការលើកកំពស់វិជ្ជាជីវៈវិស្វកម្ម ឱ្យកាន់តែប្រសើរឡើងទាំងបរិមាណ និងគុណភាព ការពារបាននូវកិត្តិយស សេចក្តីថ្លៃថ្លូរបស់វិស្វករ លើកស្ទួយអត្តសញ្ញាណជាតិ ពង្រឹងសមត្ថភាពវិជ្ជាជីវៈគ្រប់ជំនាញ ស្របតាមការវិវត្តន៍បច្ចេកវិទ្យានាពេលបច្ចុប្បន្ន និងអនាគត ធានាឱ្យការប្រកបវិជ្ជាជីវៈវិស្វកម្មមានគុណភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់៖ ១-ពង្រឹងការចុះបញ្ជីវិស្វករ ដើម្បីទទួលស្គាល់គុណវុឌ្ឍិ ទទួលគោរមងារជាវិស្វករអាជីពជាតិ យុវវិស្វករអាស៊ាន វិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ាន។

Image Gallery

{gallery}1826{/gallery}

Media

ការអប់រំវិស្វកម្ម គឺជាកូនសោបើកទ្វារឆ្ពោះទៅរកការអភិវឌ្ឍសង្គមជាតិ ប្រកបដោយជោគជ័យ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ