×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2484

Print this page

ប.ស.ស. និងNEA នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះពន្យល់កម្មករ Y & W ពីឱកាសការងារ និងអត្ថប្រយោជន៍ដល់បន្ទប់ស្នាក់នៅ

 អាទិត្យ, 17 មីនា 2024 16:06  |    Written by MLVT  |  932 times

(ភ្នំពេញ)៖ បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) និងទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះទៅដល់បន្ទប់ស្នាក់នៅរបស់កម្មកររោងចក្រ Y & W ដើម្បីពន្យល់ពីឱកាសការងារថ្មី និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមដែលកម្មករនៅបន្តទទួលបាន។

 

ក្រុមការងារ និងរថយន្តនៃមជ្ឈមណ្ឌលការងារចល័តចំនួន៣គ្រឿង បាននិងកំពុងបន្តនៅខាងមុខរោងចក្រ ហើយរថយន្តចំនួន២គ្រឿងជាមួយមន្ត្រីប.ស.ស. និងមន្ត្រីNEA បានធ្វើដំណើរទៅកាន់បន្ទប់ស្នាក់នៅរបស់បងប្អូនកម្មករនិយោជិតដែលនៅជុំវិញរោងចក្រ Y & W។ 

 

គិតត្រឹមថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាំយកឱកាសការងារជាង ២៥០០ កន្លែងជូនដល់បងប្អូនកម្មករ កម្មការិនីនៃរោងចក្រY & W ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងតំបន់ផងដែរ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការទទួលបានការងារធ្វើកាន់តែឆាប់រហ័ស និងបន្តមានចំណូល។ សម្រាប់អ្នកដែលចង់ទទួលបានឱកាសការងារភ្លាមៗ សូមទាក់លេខ ០៧៧ ២៣២ ៣៧៨ / ០១៦ ៧៨៦ ៦៥៥ (Telegram) ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)ដើម្បីចុះឈ្មោះ និងទទួលបានឱកាសការងារថ្មីៗបន្ថែម។ 

 

ទន្ទឹមនឹងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមអំពាវនាវឱ្យបងប្អូនកម្មករនិយោជិត ដែលកំពុងរង់ចាំនីតិវិធី និងដំណោះស្រាយ ដើម្បីទទួលបានប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗពីក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន មកទទួលសេវា ជួយរកការងារធ្វើពី NEA ដើម្បីឱ្យបងប្អូនអាចទទួលបានការងារថ្មីឆាប់រហ័ស និងមានប្រាក់ខែបន្តភ្លាមៗ។ 

 

សូមបញ្ជាក់ថា ការផ្តល់ឱកាសការងារដល់កម្មករនិយោជិតនេះ គឺជាយន្តការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការដើម្បីផ្តល់ឱកាសការងារដល់កម្មករ កម្មការិនីនៅរោងចក្រY & Wក្នុងគោលបំណងបន្តនិរន្តរភាពជីវភាពតាមរយៈការងារថ្មី៕

 

#MLVT #HENGSour #NEA #NSSF

Image Gallery

{gallery}2484{/gallery}