×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2442

Print this page

ឯកឧត្តម ហេង សួរ ជំរុញឱ្យសិស្ស-និស្សិត ប្រើប្រាស់វេទិកាការងារដើម្បីជាមូលដ្ឋានក្នុងការសម្រេចក្តីស្រមៃក្នុងថ្ងៃអនាគតដែលស្របទៅនឹងទីផ្សារ

 អង្គារ, 20 កុម្ភៈ 2024 13:24  |    Written by MLVT  |  1030 times

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានជំរុញឱ្យសិស្ស-និស្សិតដែលកំពុងត្រៀមខ្លួនចូលទីផ្សារការងារក្នុងយុគសម័យឌីជីថល ត្រូវតែស្គាល់ពីតម្រូវការទីផ្សារច្បាស់លាស់ និងស្គាល់នូវក្តីស្រមៃរបស់ខ្លួនក្នុងការជ្រើសរើសការសិក្សាមួយដែលត្រឹមត្រូវនឹងនាំមកនូវជោគជ័យផ្ទាល់ខ្លួន សង្គមគ្រួសារ និងសង្គមជាតិ ដែលនេះគឺជាអ្វីដែលរាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតីជាប្រមុខចង់បាន។   

 

ការលើកឡើងដូចនេះ គឺក្នុងពេលដែលឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងវេទិកាការងារ និងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពីការត្រៀមខ្លួនចូលទីផ្សារការងារក្នុងយុគសម័យឌីជីថល ដែលធ្វើឡើងនៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា ដែលត្រូវបានរៀបចំរួមគ្នារវាងទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងធនាគារអេស៊ីលីដា និងវិស័យឯកជនចំនួន២០ក្រុមហ៊ុនផ្សេងទៀត។

 

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ទៅកាន់សិក្ខាកាមទាំងអស់ថា សិក្ខាសាលានឹងផ្តល់ធាតុចូលសម្រាប់សិក្ខាកាមក្នុងការត្រិះរិះពិចារណាលើការជ្រើសរើសវិថីជីវិតនាពេលអនាគតដើម្បីសម្រេចក្តីស្រមៃដោយឈរលើមូលដ្ឋានបទពិសោធន៍របស់អ្នកជំនាញ និងតម្រូវការទីផ្សារជាក់ស្តែងពីវិស័យឯកជន។ ការធ្វើយ៉ាងដូចនេះ នឹងជំរុញឱ្យកម្លាំងពលកម្មវ័យក្មេងកម្ពុជា សម្រេចក្តីស្រមៃរបស់ខ្លួនហើយក៏ស្របទៅនឹងផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយអនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ ដែលមានទិសដៅផ្តល់នូវព័ត៌មានគ្រប់គ្រាន់ ទូលំទូលាយ និងច្រើនជម្រើសសម្រាប់ប្រជាពលរដ្ឋ និងយុវជន៕

 

#MLVT #HENGSour

Image Gallery

{gallery}2442{/gallery}