កម្មវិធី "វេទិកាការងារ" ដែលសហការរៀបចំដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹងស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ចប់ទៅដោយរលូន និងមានបងប្អូន យុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើប្រមាណ ៣០០ នាក់បានចូលរួមដាក់ពាក្យ និងសម្ភាសការងារភ្លាមៗជាមួយមន្ត្រីធនធានមនុស្សរបស់ក្រុមហ៊ុនទាំង ៦ កាលពីថ្ងៃម្សិញនេះ។ ជាលទ្ធផល អ្នកស្វែងរកការងារចំនួន ៩០ នាក់ បានសម្ភាសជាប់ ដោយក្នុងនោះ អ្នកជាប់ស្ថាពរមានចំនួន១០ នាក់ និង អ្នកជាប់បឋមចំនួន ៨០នាក់។
យុវជន ចន្ធូ រតនៈ រៀននៅវិទ្យាល័យហ៊ុនសែនកោះចិន បានសម្ភាសជាប់ជាស្ថាពរ នៅក្រុមហ៊ុន Master Suki Soup ផ្នែក Services លើកឡើងថាប្អូនពិតជាសប្បាយរីករាយណាស់ដែលទទួលបានការងារតាមរយៈវេទិកាការងាររបស់ NEA នេះ។
សម្រាប់យុវជន សិស្ស/និស្សិត ដែលមិនបានចូលរួមក្នុងវេទិកាការងារក្នុងថ្ងៃនេះ សូមមកចុះឈ្មោះស្វែងរកការងារជាមួយ NEA ដើម្បីអាចចូលរួមក្នុងព្រឹត្តិការណ៍ការងារ និងវគ្គបណ្តុះបណ្តាលផ្សេងៗជាច្រើនដោយឥតគិតកម្រៃ ដែលរៀបចំជាបន្តបន្ទាប់ទៀតដោយ NEA រួមមាន៖ វេទិកាការងារ, កិច្ចសម្ភាសន៍ការងារ, វគ្គបណ្តុះបណ្តាលអំពីការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ និង ជំនាញទន់ ដើម្បីអាចទទួលបានការងារធ្វើកាន់តែឆាប់រហ័ស។ ព័ត៌មានបន្ថែម សូមទាក់ទងទៅ NEA តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕