×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/3107

Print this page

លោកជំទាវសុវណ្ណ វណ្ណារតន៍៖ វេទិការធនធានមនុស្សឆ្នាំ២០២៥ ជាវេទិការផ្តល់ធាតុចូលយ៉ាងសំខាន់ដើម្បីពង្រឹងកិច្ចការធនធានមនុស្ស (HR) ក្នុងវិស័យឯកជនឱ្យកាន់តែប្រសើរឡើង

 សុក្រ, 07 មីនា 2025 22:27  |    Written by MLVT  |  784 times

(ភ្នំពេញ)៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងវេទិកាធនធានមនុស្សឆ្នាំ២០២៥ ដែលរៀបចំឡើងដោយ EuroCham Cambodia នៅ សណ្ឋាគារ Hyatt Regency ។ 

 

ថ្លែងនៅក្នុងវេទិការដ៏មានសារសំខាន់មួយនេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការបានគូសបញ្ជាក់ថា វេទិការធនធានមនុស្សនៅឆ្នាំ២០២៥ នេះ ពិតជាវេទិការផ្តល់ធាតុចូលមួយយ៉ាងមានសារសំខាន់ណាស់សម្រាប់វិស័យឯកជននៅកម្ពុជា ដើម្បីពង្រឹងកិច្ចការផ្នែកធនធានមនុស្ស (HR) របស់ខ្លួន សំដៅធ្វើឱ្យកាន់តែប្រសើឡើងមួយកម្រិតទៀតលើគ្រប់វិស័យ។

 

លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានកោតសរសើរចំពោះការប្តេជ្ញាចិត្ត និងការរួមចំណែកយ៉ាងមុតមាំរបស់ EuroCham Cambodia ក្នុងការលើកកម្ពស់ និងជំរុញការអភិវឌ្ឍន៍ផ្នែកធនធានមនុស្ស និងការងារនៅកម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាពេលកន្លងទៅ។

 

ទន្ទឹមនឹងនេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការបានគូសបញ្ជាក់បន្ថែមថា  វេទិកាថ្ងៃនេះបានបង្ហាញពីឱកាសដ៏សំខាន់មួយដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងឱកាសសំខាន់ៗក្នុងការកសាងវប្បធម៌នៅកន្លែងធ្វើការឱ្យមានភាពល្អប្រសើ និងដើម្បីកែលម្អប្រសិទ្ធភាពនៃក្រុមហ៊ុនរបស់ខ្លួន។ ប្រសិនបើបរិយាកាសនៅកន្លែងធ្វើការដែលរីកចម្រើន វានឹងជំរុញឱ្យមាននិរន្តរភាពលើអាជីវកម្មផងដែរ៕

 

#MLVT #HENGSour


{gallery}3107{/gallery}