×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/3089

Print this page

ឯកឧត្តម ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយរបស់សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចំនួន ១៣៩គ្រឿងជូនដល់មន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ ក្នុងខេត្តកំពង់ធំ

 សៅរ៍, 01 មីនា 2025 13:56  |    Written by MLVT  |  666 times

(កំពង់ធំ)៖ នាព្រឹកថ្ងៃសៅរ៍ ទី១ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញប្រគល់កុំព្យូទ័រយួរដៃ កុំព្យូទ័រលើតុ សរុបចំនួន ១៣៩គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់មន្ទីរ អង្គភាព ស្ថាប័ន អាជ្ញាធរ និងគ្រឹះស្ថានអប់រំ គ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងខេត្តកំពង់ធំ។ 

កុំព្យូទ័រយួរដៃ និងកុំព្យូទ័រលើតុ ដែលត្រូវបានប្រគល់ និងទទួលនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ក្នុងនោះរួមមាន ៖

១. មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំ ចំនួន ២០គ្រឿង
២. មន្ទីរព័ត៌មានខេត្តកំពង់ធំ ចំនួន ៦គ្រឿង 
៣. មន្ទីអប់រំ យុវជន និងកីឡា ចំនួន ៦គ្រឿង
៤. វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន ៤០គ្រឿង
៥. វិទ្យាល័យកំពង់ធំ ចំនួន ៤០គ្រឿង
៦. ស្នងការនគរបាលខេត្តកំពង់ធំ ចំនួន ១០គ្រឿង
៧. កងរាជអាវុធហត្ថខេត្តកំពង់ធំ ចំនួន ៥គ្រឿង
៨. ប្រតិបត្តិការសឹករងខេត្តកំពង់ធំ ចំនួន ៥គ្រឿង
៩. សាលាដំបូងខេត្តកំពង់ធំ ចំនួន ៥គ្រឿង
១០. សាលាសង្កាត់ ចំនួន ២គ្រឿង

ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់មន្ទីរ អង្គភាព ស្ថាប័ន អាជ្ញាធរ និងគ្រឹះស្ថានអប់រំ គ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងខេត្តកំពង់ធំ ដែលទទួលបានកុំព្យូទ័រយួរដៃ កុំព្យូទ័រលើតុ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សូមយកទៅប្រើប្រាស់សម្រាប់បំពេញការងារទៅតាមវិស័យរៀងៗខ្លួន ក៏ដូចជាដើម្បីធ្វើការសិក្សាស្រាជ្រាវផ្សេងៗបន្ថែមទៀត ស្របទៅនឹងការវិវត្តនៃប្រព័ន្ធឌីជីថល៕

#MLVT #HENGSour

{gallery}3089{/gallery}