×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/3035

Print this page

ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ប្រជុំបូកសរុបការងាររបស់គណៈវិស្វករកម្ពុជា ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៥

 សុក្រ, 24 មករា 2025 21:20  |    Written by MLVT  |  1119 times

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា បានរៀបចំកិច្ចប្រជុំបូកសរុបសកម្មភាពការងាររបស់គណៈវិស្វករកម្ពុជា ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា។ 

 

ក្នុងកិច្ចប្រជុំ ដែលរៀបចំឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់គណៈវិស្វករកម្ពុជា ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ប្រកបដោយផ្លែផ្កា និងមានប្រសិទ្ធភាពក្នុងការបណ្តុះបណ្តាល ការចុះបញ្ជី និងការផ្សព្វផ្សាយតាមក្រសួង ស្ថាប័ន និងរាជធានី ខេត្ត។ គិតត្រឹមឆ្នាំ២០២៤ មានវិស្វករដែលបានចុះបញ្ជីនៅគណៈវិស្វករកម្ពុជាសរុបចំនួន ៨ ៨៤៨នាក់ ក្នុងនោះវិស្វករជាតិ ចំនួន ៨ ៧៣១នាក់ និងចុះបញ្ជីវិស្វករបរទេស ចំនួន ១១៧នាក់។ 

 

ដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលនៃក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ឯកឧត្តម ហេង សួរ បានផ្ដល់នូវអនុសាសន៍សម្រាប់សមាជិក សមាជិកា ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ដូចជា ១/ត្រូវជួយសម្រួលនិងបង្កលក្ខណៈងាយស្រួលជូនថ្នាក់ដឹកនាំដែលមានបទពិសោធន៍ជំនាញ វិស្វកម្ម ចូលរួមវាយតម្លៃសម្បទាវិជ្ជាជីវៈវិស្វកម្មដល់បេក្ខជនវិស្វករអាជីពជាតិ វិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ាន និងជួយជំរុញឱ្យមន្ដ្រី បុគ្គលិកក្រោមឱវាទ ឬពាក់ព័ន្ធការងារវិស្វកម្មក្នុងវិស័យរបស់ខ្លួនដែលជាវិស្វករ មកចុះបញ្ជីនៅគណៈវិស្វករកម្ពុជា។ ២/ ជួយគាំទ្រនូវធនធានបច្ចេកទេសដល់ការងារបណ្តុះបណ្តាលបង្កើនសមត្ថភាពប្រតិបត្តិវិជ្ជាជីវៈ (Capacity Building) ដល់វិស្វករចុះបញ្ជីនៅគណៈវិស្វករកម្ពុជាឱ្យស្របទៅតាមការវិវត្តនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន និងអនាគត។ ៣/ ចូលរួមសហការក្នុងទំនាក់ទំនងអន្តរជាតិ ជាមួយនឹងស្ថាប័នវិស្វកម្មអាស៊ាន (AFEO), គណៈកម្មការសម្របសម្រួលអាជីពឆ្នើមអាស៊ាន (ACPECC) និងស្ថាប័នសហព័ន្ធវិស្វកម្មអាស៊ី និងប៉ាស៊ីហ្វិក (FEIAP) ដើម្បីសម្រួលចល័តភាពសេវាវិស្វកម្មក្នុងតំបន់។ 

 

ទន្ទឹមនេះ ឯកឧត្តម ហេង សួរ ក៏បានផ្ដល់នូវអនុសាសន៍សម្រាប់អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា ផងដែរដូចជា ១/ ត្រូវយកចិត្តទុកដាក់អនុវត្តតួនាទីភារៈកិច្ចរបស់ខ្លួន ដូចជាការត្រួតពិនិត្យ វាយតម្លៃ ចុះបញ្ជី និងផ្តល់គោរមងារជាវិស្វករអាជីពជាតិ វិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ាន ប្រកបដោយគុណវុឌ្ឍិ ពិសេសគឺការនាំយកនូវជំនាញ និងបទពិសោធន៍ល្អៗ ផ្តល់ជូនដល់វិស្វករចុះបញ្ជីក្នុងការបង្កើនសមត្ថភាពប្រតិបត្តិវិជ្ជាជីវៈ ឱ្យកាន់តែប្រសើរស្របតាមតម្រូវការនៃការអនុវត្តសង្គម។ ២/ រៀបចំ និងវិសោធនកម្មបទដ្ឋានគតិយុត្តនានាឱ្យស្របតាមគោលការណ៍នៃកិច្ចព្រមព្រៀង ទទួលស្គាល់គ្នាទៅវិញទៅមកលើសេវាវិស្វកម្មក្នុងតំបន់អាស៊ាន (MRAs)។ ៣/ បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងស្ថាប័នវិស្វកម្មអាស៊ាន (AFEO), គណៈកម្មការសម្របសម្រួលអាជីពឆ្នើមអាស៊ាន (ACPECC) និងស្ថាប័នសហព័ន្ធវិស្វកម្មអាស៊ី និងប៉ាស៊ីហ្វិក (FEIAP) ដើម្បីសម្រួលចល័តភាពសេវាវិស្វកម្មក្នុងតំបន់៕

 

#MLVT #HENGSour


{gallery}3035{/gallery}