×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2799

Print this page

ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទទួលកុំព្យូទ័រចំនួន១៥០គ្រឿងពីក្រសួងប្រៃសណីយ៍ដែលជាផ្នែកមួយនៃការធ្វើបរិវត្តកម្មឌីជីថល 

 អង្គារ, 27 សីហា 2024 20:24  |    Written by MLVT  |  1319 times

(ភ្នំពេញ)៖ នាទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ បានទទួលកុំព្យូទ័រចំនួន១៥០គ្រឿងពីឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh និងជំរុញការធ្វើបរិវត្តកម្មឌីជីថល។

 

ថ្លែងក្នុងជំនួបមុននឹងពិធីប្រគល់ និងទទួល ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានថ្លែងអំណរគុណចំពោះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានពង្រឹងការធ្វើទំនើបកម្ម និងជំរុញបរិវត្តកម្មឌីជីថលនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីពង្រឹង និងពន្លឿនការផ្តល់សេវាសាធារណជូនប្រជាពលរដ្ឋ និងកម្មករនិយោជិត ឱ្យកាន់តែងាយស្រួល និងប្រសើរឡើងបន្ថែមមួយកម្រិតទៀត ដែលជាការបម្រើសេវាគាប់ចិត្ត។ 

 

បន្ថែមពីនេះ កិច្ចសហការរវាងក្រសួងទាំងពីរ បានជួយពង្រឹងលើគុណភាពនៃការបណ្តុះបណ្តាលធនធានបច្ចេកទេសដល់សិក្ខាកាមគោលដៅ និងប្រជាពលរដ្ឋឱ្យកាន់តែទំនើប ដែលជាការគិតគូរ និងយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ 

 

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានគូសបញ្ជាក់ថា ការពង្រឹងនិងការជំរុញបរិវត្តកម្មរបស់រាជរដ្ឋាភិបាល គឺជាកិច្ចការអាទិភាពដើម្បីគោលដៅរួមក្នុងការបម្រើប្រជាពលរដ្ឋឱ្យកាន់តែប្រសើរជាលំដាប់ និងជាផ្នែកដ៏សំខាន់មួយ ដើម្បីចូលរួមលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ។

 

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការផ្ទៀតផ្ទាត់ឯកសារ Verify.gov.kh និងជំរុញការធ្វើបរិវត្តកម្មឌីជីថល ដែលផ្តោតលើកិច្ចការងារសំខាន់ៗសម្រាប់ផ្ទៀងផ្ទាត់ឯកសារក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគ្រប់គ្រងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ បន្ថែមពីនេះ ភាគីទាំងពីរក៏បានព្រមព្រៀងរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងតភ្ជាប់អ៊ីនធើណែត សម្រាប់ប្រើប្រាស់ក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ៕

 

#MLVT #HENGSour


{gallery}2799{/gallery}