×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2698

Print this page

ឯកឧត្តម ហេង សួរ គូសបញ្ជាក់ពីការទាញប្រយោជន៍ចេញពីទំនើបកម្មនៃបច្ចេកវិទ្យាឌីជីថលសម្រាប់ប្រយោជន៍សេដ្ឋកិច្ចដែលកម្ពុជា និងប្រទេសក្នុងតំបន់ត្រូវយកចិត្តទុកដាក់

 សុក្រ, 28 មិថុនា 2024 18:30  |    Written by MLVT  |  1027 times

(ភ្នំពេញ)៖ កម្ពុជា និងជប៉ុន នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ បានបើកសន្និសីទ ASJA-ASCOJA-JAC  លើកទី ២២ នៅរាជធានីភ្នំពេញ ក្រោមវត្តមានរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម TSUGE Yoshifumi (សូគេ យូស៊ីហ្វូមី) អនុរដ្ឋមន្រ្តីនៃក្រសួងការបរទេសជប៉ុន និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាល នៃប្រទេសទាំងពីរផងដែរ។ 

 

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃសន្និសីទដែលស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់អាទិភាពចំពោះបច្ចេកវិទ្យាឌីជីថលដែលនឹងជួយលើកកម្ពស់សេដ្ឋកិច្ចជាតិ និងសេវារដ្ឋបាលឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ តាមរយៈបច្ចេកវិទ្យាឌីជីថលនេះ រាជរដ្ឋាភិបាលកម្ពុជានឹងអាចពង្រឹងផលិតភាពការងារ និងភាពសំបូរបែបនៃកម្លាំងពលកម្មដែលនឹងធ្វើឱ្យកម្ពុជាក្លាយជាទីផ្សារតំបន់និងអន្តរជាតិដ៏គួរឱ្យទាក់ទាញ។ 

 

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់សន្និសីទអំពីទំនើបកម្មរបស់ក្រសួង-មន្ទីរនៃរាជរដ្ឋាភិបាលកម្ពុជាដែលស្របទៅនឹងការវិវត្តនៃនិន្នាការក្នុងតំបន់ និងអន្តរជាតិ ដែលរាជរដ្ឋាភិបាលកម្ពុជាទាំងមូលបាននិងកំពុងយកចិត្តទុកដាក់។ 

 

ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ពីភាពចាំបាច់នៃការទាញប្រយោជន៍ចេញពីបច្ចេកវិទ្យាឌីជីថលដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ដើម្បីបម្រើវិស័យសេវាសាធារណៈ ការសិក្សាអប់រំ និងសកម្មភាពសេដ្ឋកិច្ចនានាទាំងនៅកម្ពុជា តំបន់អាស៊ាន និងប្រទេសជប៉ុន។

 

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យអង្គសន្និសីទជជែក និងចែករំលែកបទពិសោធន៍ពីបច្ចេកវិទ្យាឌីជីថលរបស់សមាជិកអាស៊ាន និងជប៉ុនដើម្បីក្រេបជញ្ជក់ចំណេះដឹង និងបទពិសោធន៍ទៅវិញទៅមកក្នុងទិសដៅជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចរវាងប្រទេសក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសជប៉ុន៕

 

#MLVT #HENGSour


{gallery}2698{/gallery}