×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2554

Print this page

ក្រសួងការងារនិងស្ថានទូត រួមទាំងភាគីពាក់ព័ន្ធបានរៀបចំសង្ក្រាន្តឆ្នាំថ្មីជូនពលករកម្ពុជានៅប្រទេសថៃដែលមិនបានវិលមកស្រុកកំណើត

 អាទិត្យ, 14 មេសា 2024 17:40  |    Written by MLVT  |  953 times

(ប្រទេសថៃ)៖ ដើម្បីផ្តល់ភាពរីករាយដល់ពលករ និស្សិត និងពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅប្រទេសថៃ ហើយដែលមិនបានវិលត្រឡប់មកស្រុកកំណើតក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ ក្រុមការងារESEA និងសមាគមមិត្តយើង បានរៀបចំកម្មវិធី “សង្រ្កាន្តខ្មែរនៅថៃ”នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤នេះ។  

 

ពិធីសង្ក្រាន្តឆ្នាំថ្មីនេះ បានធ្វើឡើងនៅទីលានបាល់ទាត់ ស៊ុបភើស្តារ អារីណា (Super Star Arena) ក្នុងទីក្រុងបាងកក ប្រទេសថៃក្រោមអធិបតីភាពឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ។ 

 

ការប្រារព្ធសង្ក្រាន្តឆ្នាំថ្មីលើទឹកដីថៃនេះ មានគោលបំណងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងផ្តល់ភាពកក់ក្តៅនិងសប្បាយរីករាយដល់បងប្អូនពលករ និស្សិត និងពលករដ្ឋខ្មែរដែលកំពុងស្នាក់នៅ សិក្សា និងធ្វើការនៅប្រទេសថៃ ព្រមទាំងលើកស្ទួយផ្សព្វផ្សាយវប្បធម៌ប្រពៃណីនិងសាសនារបស់ខ្មែរ ដែលមានអ្នកចូលរួមប្រមាណ ៥ ០០០នាក់។

 

កម្មវិធីនេះមានរៀបចំពិធីសាសនា ទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនារបស់ខ្មែរ ការលេងល្បែងប្រជាប្រិយដូចជា បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ និងលាក់កន្សែងប្រកបដោយបរិយាកាសស្និទ្ធស្នាល សប្បាយរីករាយ និងសាមគ្គីភាព។ បន្ថែមពីនេះ កម្មវិធី ក៏មានការដាក់បង្ហាញស្តង់ម្ហូបអាហារខ្មែរ ផលិតផលខ្មែរជាច្រើន ដូចជានំអន្សម នំគម សម្លខ្មែរ នំបញ្ចុក ដើម្បីអោយបងប្អូនចូលរួមបានភ្លក់និងពិសារដោយសេរី។

 

ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋខ្មែរ និងអ្នកចូលរួមទាំងអស់នឹងបានចូលរួមកំសាន្តជាមួយនឹងការប្រគុំតន្ត្រីខ្នាតធំដែលមានតារាចម្រៀងល្បីៗពីប្រទេសកម្ពុជាចូលរួមសម្តែងជូនបងប្អូនខ្មែរទស្សនាក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីរបស់យើង៕

 

#MLVT #HENGSour


{gallery}2554{/gallery}