×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2537

Print this page

ក្រសួងការងារ និងបណ្តុបណ្តាលវិជ្ជាជីវៈ ស្ថានទូតខ្មែរ និងសហគមខ្មែរនៅសាធារណរដ្ឋកូរ៉េសហការរៀបចំសង្រ្កាន្តឆ្នាំថ្មីនៅតំបន់នានារៀងរាល់ចុងសប្តាហ៍

 អាទិត្យ, 07 មេសា 2024 19:33  |    Written by MLVT  |  1156 times

(សាធារណរដ្ឋកូរ៉េ)៖ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ក្រុមការងារ ESEA និងសមាគមខ្មែរនៅកូរ៉េ បានរៀបចំ“សង្ក្រាន្តខ្មែរនៅកូរ៉េ” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧។ កម្មវិធីរៀបចំឡើងចំនួន ៣ទីតាំង ដែលមានសហគមន៍ខ្មែរចូលរួមប្រមាណ ៣ ០៥០នាក់ ក្នុងនោះមានតំបន់ក្វាងជូ មានសហគមន៍ខ្មែរចូលរួមប្រមាណ ២ ០០០នាក់, នៅតំបន់អ៊ុលសាន មានសហគមន៍ខ្មែរចូលរួមប្រមាណ ១ ០០០នាក់ និងតំបន់ថេហ្គូ មានសហគមន៍ខ្មែរចូលរួម ១០០នាក់។ ទន្ទឹមនឹងនេះ បងប្អូនសហគមន៍ខ្មែរក៏បានរៀបចំនៅតំបន់ផ្សេងទៀត រួមមានតំបន់គីមផូ តំបន់ប៊ូឆន់ និងកោះជេជូផងដែរ។ 

 

សម្រាប់សង្ក្រាន្តនាថ្ងៃនេះ កម្មវិធីផ្តើមដោយពិធីសាសនា ទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនារបស់ខ្មែរ លេងល្បែងប្រជាប្រិយដូចជា បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង និងរាំលេងកម្សាន្ដ ប្រកបដោយបរិយាកាសស្និទ្ធស្នាល សប្បាយរីករាយ និងសាមគ្គីភាពស្រាលាញ់រាប់អានគ្នាដូចបងប្អូន។ បន្ថែមពីនេះកម្មវិធីក៏មានការដាក់បង្ហាញស្តង់ម្ហូបអាហារខ្មែរ ផលិតផលខ្មែរជាច្រើន ដូចជានំអន្សម នំគម ម្រេចខ្មែរ សម្លៀកបំពាក់ប្រពៃណីខ្មែរ ដើម្បីឱ្យអ្នកចូលរួមទស្សនា កម្សាន្ត និងស្វែងយល់ពីវប្បធម៌ និងអរិយធម៌ខ្មែរដ៏ផូរផង់។ ជាមួយគ្នានេះដែរ ក៏មានកម្មវិធីអាហារសាមគ្គីជាមួយបងប្អូនខ្មែរក្រោយពីបញ្ចប់កម្មវិធីផងដែរ។

 

សូមបញ្ជាក់ផងដែរថា កម្មវិធីធំនៃសង្ក្រាន្តខ្មែរនៅកូរ៉េ នឹងរៀបចំនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់សិល្បករល្បីៗមកពីប្រទេសកម្ពុជា។ កម្មវិធីនេះនឹងបន្តសហការរៀបចំតាមតំបន់នានានៅសប្តាហ៍បន្តបន្ទាប់រហូតដល់ចុងសប្តាហ៍ទី៤ នៃខែមេសានេះ៕

 

#MLVT #HENGSour


{gallery}2537{/gallery}