×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2499

Print this page

កិច្ចប្រជុំរួមគ្នា ដើម្បីត្រៀមសម្របសម្រួលដល់បងប្អូនពលករកម្ពុជាមានបំណងវិលត្រលប់មកស្រុកកំណើត ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ ឆ្នាំថ្មីខាងមុខនេះ នៅតាមបណ្ដាច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ

 អាទិត្យ, 24 មីនា 2024 18:49  |    Written by MLVT  |  1183 times

នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ នៅប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឯកឧត្ដម សេង សក្ដា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការងារ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក ង៉ោ ម៉េងជ្រួន អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំរួមគ្នា ដើម្បីត្រៀមសម្របសម្រួលដល់បងប្អូនពលករកម្ពុជាមានបំណងវិលត្រលប់មកស្រុកកំណើត ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ ឆ្នាំថ្មីខាងមុខនេះ នៅតាមបណ្ដាច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ។

 

កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរបស់អគ្គនាយកដ្ឋានការងារ ថ្នាក់ដឹកនាំនិងមន្រ្តីជំនាញអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អនុព័ន្ធអមស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសៈកែវ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តបន្ទាយមានជ័យ និងការិយាល័យនិងប៉ុស្តិ៍ចំណុះការិយាល័យច្រកទ្វារអន្តរជាតិប៉ោយប៉ែត ចាំយាម ព្រំ ដូង ភ្នំដី ស្ទឹងបត់ អូរស្មាច់ និងជាំ។

 

បន្ទាប់ពីកិច្ចប្រជុំ ប្រតិភូចុះពិនិត្យទីតាំងច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងច្រកទ្វារអន្តរជាតិ ខេត្តបាត់ដំបង ដើម្បីរៀបចំលំហូរទទួលពលករ រួមទាំងពិនិត្យទីតាំងសង់រោងសម្រាប់ចែកទឹកដល់ពលករ និងសម្រាករង់ចាំជិះឡានត្រឡប់ទៅប្រទេសកម្ពុជា៕

 

#MLVT #HENGSour


{gallery}2499{/gallery}