×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2488

Print this page

ប្រតិភូក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញគោរពវិញាណក្ខន្ធសព ឯកឧត្តម ឃួន ផល្លារិទ្ធ នាយករងខុទ្ទកាល័យ និងជាប្អូនប្រុសបង្កើតសម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា

 អង្គារ, 19 មីនា 2024 17:57  |    Written by MLVT  |  1179 times

នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម ប្រាក់ ចាន់ធឿន រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានអញ្ជើញដឹកនាំប្រតិភូរបស់ក្រសួង គោរពវិញាណក្ខន្ធសព ឯកឧត្តម ឃួន ផល្លារិទ្ធ នាយករងខុទ្ទកាល័យ និងជាប្អូនប្រុសបង្កើតសម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា បានទទួលមរណភាពនៅថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៧:៤០នាទី ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។ 

 

មរណភាពរបស់ ឯកឧត្តម ឃួន ផល្លារិទ្ធ  គឺជាការបាត់បង់នូវប្អូន ស្វាមី ឪពុក ឪពុកក្មេក និងជីតាជាទីគោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់បំផុតចំពោះក្រុមគ្រួសារ និងជាមន្ត្រីដ៏ឆ្នើមមួយរូប បានលះបង់កម្លាំងកាយចិត្តបំពេញការងារយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ រយៈពេលកន្លងមក។

 

ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្ត ដ៏មហាក្រៀមក្រំនេះ ថ្នាក់ដឹកនាំ និង មន្រ្តីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមសម្តែងនូវសមានទុក្ខប្រកបដោយអនិច្ចលក្ខណធម៌ ដ៏មហាជ្រាលជ្រៅ ព្រមទាំងក្តីសង្វេគដ៏មហាធំធេង និងពោរពេញដោយក្តីសោកស្តាយស្រណោះអាឡោះអាល័យជាអនេកប្បការជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី និងក្រុមគ្រួសារនៃសព  និងសូមឧទិ្ទសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ឃួន ផល្លារិទ្ធ សូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

 

#MLVT #HENGSour


{gallery}2488{/gallery}