×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2473

Print this page

ឯកឧត្តម​ ហេង​ សួរ ចូលថ្វាយបង្គំ ព្រះសង្ឃខ្មែរនៅសាធារណរដ្ឋកូរ៉េ

 អាទិត្យ, 10 មីនា 2024 15:28  |    Written by MLVT  |  1188 times

(សាធារណរដ្ឋកូរ៉េ)៖ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឆ្លៀតពេលវេលាពីជំនួបជាមួយភាគីកូរ៉េ បានចូលថ្វាយបង្គំ ព្រះបញ្ញាសត្ថាចារ្យ ពៅ សុភ័ក្រ្ត ព្រះរាជាគណៈថ្នាក់កិត្តិយស គង់នៅមជ្ឈមណ្ឌលព្រះពុទ្ធសាសនាវត្តខ្មែរ-គូមី និងព្រះភិក្ខុ រិន សារ៉ូ ជយរក្ខិតោ គង់នៅមជ្ឈមណ្ឌលព្រះពុទ្ធសាសនាខ្មែរ ព្រមទាំងបានប្រគេនបច្ច័យសម្រាប់កសាងវត្ត។ 

 

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរព្រះគុណប្រគេនដល់ព្រះថេរៈទាំង២អង្គ ដែលតែងតែមានចិត្តអាណិតស្រឡាញ់ និងជួយសម្របសម្រួលដល់ពលករកម្ពុជា ជាហេតុធ្វើឱ្យប្រជាពលរដ្ឋខ្មែរនៅសាធារណរដ្ឋកូរ៉េ ចាត់ទុកមជ្ឈមណ្ឌលព្រះពុទ្ធសាសនាទាំងពីរ មិនត្រឹមតែជាវត្តខ្មែរសម្រាប់ប្រតិបត្តិធម៌ និងប្រពៃណីខ្មែរនោះទេ តែក៏ជាកន្លែងជួយសម្រួលឱ្យពលករដែលប្តូរការងារស្នាក់អាស្រ័យបណ្តោះអាសន្នផងដែរ។ 

 

ជាមួយគ្នានេះ ព្រះតេជគុណទាំងពីរអង្គ ក៏មានថេរដីកាថ្លែងអំណរគុណដល់ ឯកឧត្តមរដ្ឋមន្ត្រី ដែលកន្លងមកតែងតែគាំទ្រ និងជួយកៀរគរបច្ច័យ ដើម្បីឱ្យគម្រោងនេះក្លាយជាការពិត។

 

បន្ទាប់ពីថ្វាយបង្គំព្រះតេជគុណរួច ឯកឧត្តម ហេង សួរ ក៏បានជួបសួរសុខទុក្ខពលករកំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលព្រះពុទ្ធសាសនាទាំងពីរ និងណែនាំឱ្យពលករថែរក្សាសុខភាព ខិតខំរៀនបច្ចេកទេស និងជំនាញពីកន្លែងការងារ និងត្រូវចេះសន្សំថវិកាទុកជូនគ្រួសារ និងខ្លួនឯងប្រើប្រាស់នៅពេលអនាគត៕

 

#MLVT #HENGSour


{gallery}2473{/gallery}