×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2460

Print this page

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រារព្ឋខួបលើកទី១១៣ នៃទិវាអន្តរជាតិនារី ក្រោមប្រធានបទ ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល

 ព្រហស្បតិ៍, 29 កុម្ភៈ 2024 17:31  |    Written by MLVT  |  1045 times

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១១៣ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល”។ ក្នុងពិធីដែលមានអ្នកចូលរួមប្រមាណជាង៣០០នាក់ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏មានតំណាងសហជីពជាស្ត្រីចូលរួមផងដែរ។ 

 

ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការជ្រើសរើសយកប្រធានបទស្តីពី ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថលថា ជាការដាក់ប្រធានបទដ៏សំខាន់ និងត្រឹមត្រូវដែលស្របទៅនឹងការវិវឌ្ឍនៃសង្គមជាតិ និងស្របតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលបានសម្រេចផ្តោតជាសំខាន់ទៅលើបច្ចេកវិទ្យាឌីជីថល។ សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី ការជំរុញឱ្យស្ត្រីនិងយុវតីកម្ពុជាផ្សាភ្ជាប់ជាមួយបច្ចេកវិទ្យាឌីជីថលនេះ គឺនឹងផ្តល់អត្ថប្រយោជន៍ និងផលប្រយោជន៍ច្រើនចេញពីការអភិវឌ្ឍនៃបច្ចេកវិទ្យាឌីជីថលជាស្នូល។ 

 

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ សិទ្ធិនារី ត្រូវបានរដ្ឋាភិបាលកម្ពុជាបន្តយកចិត្តទុកដាក់ខ្ពស់ជាបន្តបន្ទាប់រហូតដល់អាណត្តិទី៧នេះ ខណៈដែលស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជ្រោមជ្រែងសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមដែលធ្វើឱ្យកម្ពុជារីកចម្រើនដូចសព្វថ្ងៃ។ លើសពីនេះ កម្ពុជាបានផ្តល់ភាពស្របច្បាប់ និងភាពស្មើគ្នាដោយគ្មានការរើសអើងចំពោះមុខរបរដែលស្ត្រីប្រកប ទោះបីក្រៅម៉ោងការងារ និងក្នុងម៉ោងការងារក៏ដោយ។ 

 

ឯកឧត្តម ហេង សួរ បានសង្កត់ធ្ងន់ថា ការប្រារព្ឋទិវាសិទ្ធិនារីនេះ មិនមែនជាការប្រារព្ឋសម្រាប់និមិត្តរូបនោះទេ តែជាការបង្ហាញការគោរព និងការយកចិត្តទុកដាក់ទៅដល់ស្ត្រីដែលកំពុងមានវត្តមានភាគច្រើនជាងបុរសនៅកម្ពុជា។ ដូចនេះ រាល់សកម្មភាព កិច្ចការអាទិភាពត្រូវគិតគូដល់ស្ត្រីបើមិនដូច្នេះទេ ផែនការសកម្មភាព ឬកម្មវិធីនយោបាយណាមួយមិនអាចឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែងសម្រាប់ការអភិវឌ្ឍក្នុងសង្គមជាតិកម្ពុជានោះឡើយ។ 

 

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៤នេះ កម្ពុជាបានជ្រើសរើសមូលបទ «ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» សម្រាប់អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៣ ក្នុងគោលបំណងរំលេចអំពីសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ការចូលរួមនិងភាពជាតំណាងរបស់ស្ត្រី និងក្មេងស្រី ក្នុងវិស័យឌីជីថល ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ ការកំណត់មូលបទសម្រាប់យុទ្ធនាកាឆ្នាំនេះរបស់កម្ពុជា បានរៀបចំឡើងឆ្លើយតបនឹងបរិបទ នៃការវិវត្តរបស់សង្គមក្នុងយុគសម័យឌីជីថល និងស្របតាមចក្ខុវិស័យ ដែលបានចង្អុលបង្ហាញនៅក្នុងយុទ្ធសាស្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្របខណ្ឌគោលនយោបាយ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីនិងក្មេងស្រី៕

 

#MLVT #HENGSour


{gallery}2460{/gallery}