×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2457

Print this page

ឯកឧត្តម ហេង សួរ អមដំណើររសម្តេចធិបតីហ៊ុន ម៉ាណែតបំពេញទស្សនៈកិច្ចនៅប្រទេសម៉ាឡេស៊ី

 អង្គារ, 27 កុម្ភៈ 2024 10:59  |    Written by MLVT  |  1084 times

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបំពេញទស្សនកិច្ចរយៈពេលមួយថ្ងៃនៅប្រទេសម៉ាឡេស៊ី។ ដំណើរទស្សនកិច្ចនេះ នឹងរួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា និងម៉ាឡេស៊ី ក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ និងក្នុងតំបន់។

 

ទន្ទឹមនឹងនេះ ប្រជាពលករខ្មែរ និងសិស្សនិស្សិតដែលកំពុងបម្រើការងារ និងសិស្សានៅប្រទេសម៉ាឡេស៊ី បានសប្បាយរីករាយយ៉ាងខ្លាំង និងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្ត្រី និងគណៈប្រតិភូរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយក៏សូមជូនពរឱ្យដំណើរទស្សនកិច្ចរបស់សម្តេចប្រមុខរាជរដ្ឋាភិបាលជោគជ័យផងដែរ៕

 

#MLVT #HENGSour


{gallery}2457{/gallery}