×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2364

Print this page

កម្ពុជាទទួលបានពានរង្វាន់អង្គភាពឆ្នើមផ្នែកគ្របដណ្តប់ការធានារ៉ាប់រង (ប.ស.ស.) នៅប្រទេសម៉ាឡេស៊ី

 ពុធ, 22 វិច្ឆិកា 2023 13:49  |    Written by MLVT  |  1653 times

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជាបានទទួលពានរង្វាន់អង្គភាពឆ្នើមផ្នែកគ្របដណ្តប់ធានារ៉ាប់រងស្តីពីការពង្រីកការគ្របដណ្តប់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ីនាថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៣។

 

ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្តីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបាន

អញ្ញើញទទួលពានរង្វាន់ផ្ទាល់ដែលពានរង្វាន់អង្គភាពឆ្នើមនេះ ទទួលបានពីប្រធានផ្លាស់វេននៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ឆ្នាំ២០២២ - ២០២៣។

 

យោងតាមរបាយការណ៍របស់ (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា គិតរហូតមកដល់ពេលនេះ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្ពុជាធ្លាប់ទទួលបានពានរង្វាន់អង្គភាពឆ្នើមស្តីពីការអនុវត្តរបបសន្តិសុខសង្គមចំនួន ៧រួចមកហើយពីសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ហើយពាន់រង្វាន់អង្គភាពឆ្នើមដែលទទួលបាននាពេលនេះ គឺជាពានរង្វាន់ទី៨ ដែលប្រធានសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) បានផ្តល់ជូន។

 

សូមបញ្ជាក់ថា បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្ពុជាធ្លាប់ធ្វើជាប្រធានផ្លាស់វេននៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) លើកទី៣៧, អង្គភាពធានារ៉ាប់រ៉ងគ្រោះថ្នាក់ការងារសម្រាប់កម្មករនិយោជិត (BPJS Ketenagakerjaan) នៃប្រទេសឥណ្ឌូនេស៊ីធ្វើជាប្រធានផ្លាស់វេនលើកទី៣៨, អង្គភាពសន្តិសុខសង្គមឡាវ (LSSO) ធ្វើជាប្រធានផ្លាស់វេនលើកទី៣៩ ហើយលើកទី៤០ ដែលរៀបចំឡើងនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ គឺមូលនិធិសន្និច្ច័យសម្រាប់កម្មករនិយោជិត (EPF) នៃប្រទេសម៉ាឡេស៊ី ធ្វើជាប្រធានផ្លាស់វេន នៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) បន្ទាប់ពីអង្គភាពសន្តិសុខសង្គមនៃប្រទេសឡាវផងដែរ។

 

ជាមួយគ្នានេះ ឯកឧត្តម ម៉េង ហុង ក៏បានចូលរួមសិក្ខាសាលាថ្នាក់អន្តរជាតិស្តីពី “ ការទទួលយកភាពចំរុះ ដើម្បីកសាងអនាគតរួមគ្នា” នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ។ ហើយនាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ឯកឧត្តម ក៏បានបន្តអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រឹក្សាភិបាលនៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) លើកទី៤០ ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ Hilton Kuala Lumpur ទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយមានសមាភាពចូលរួមពីតំណាងស្ថាប័នសន្តិសុខសង្គមនៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ចំនួន ២០ស្ថាប័ន មកពីបណ្តាប្រទេសទាំង ១០។

 

ក្នុងកិច្ចប្រជុំប្រឹក្សាភិបាលនៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) លើកទី៤០ នេះ សមាជិកទាំងអស់បានពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពនៃផែនការសកម្មភាពឆ្នាំ២០២២-២០២៣ របស់សមាគមសន្តិសុខសង្គមអាស៊ាន (ASSA) និងផែនសកម្មភាពការងារបន្តសម្រាប់ឆ្នាំ២០២៣-២០២៤ របស់សមាគមផងដែរ៕

 

#MLVT #NSSF


{gallery}2364{/gallery}