×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2357

Print this page

សិក្ខាសាលាស្តីពីនីតិការងារក្នុងពិភពឌីជីថល៖ ករណីការងារពីចម្ងាយ និងការងារតាមថ្នាលបច្ចេកវិទ្យា

 សុក្រ, 17 វិច្ឆិកា 2023 10:54  |    Written by MLVT  |  1094 times

លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី និងថ្លែងបើកសិក្ខាសាលាស្តីពីនីតិការងារក្នុងពិភពឌីជីថល៖ ករណីការងារពីចម្ងាយ និងការងារតាមថ្នាលបច្ចេកវិទ្យា។ 

 

សិក្ខាសាលានេះ ធ្វើឡើងនៅទីស្តីការក្រសួងរៀបចំទ្បើងដោយ វិទ្យាស្ថានជាតិការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដោយសហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការបារាំងផ្នែកនីតិសាស្រ្តប្រចាំសកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសកលវិទ្យាល័យលីយ៉ុង២ (Lumière Lyon II) នៃប្រទេសបារាំងក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកនូវលទ្ធផលស្រាវជ្រាវរួមគ្នារបស់ក្រុមការងារស្រាវជ្រាវភាគីកម្ពុជា និងភាគីបារាំង ក្នុងគម្រោងដែលមានឈ្មោះថា ទន្លេសាប (PHC Tonlé Sap) ពាក់ព័ន្ធនឹងក្របខណ្ឌគតិយុត្តនៃការធ្វើការងារពីចម្ងាយ និងអ្នកធ្វើការងារតាមថ្នាលបច្ចេកវិទ្យានៅពេលបច្ចុប្បន្ន៕

 

#MLVT


{gallery}2357{/gallery}