×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2336

Print this page

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា

 សុក្រ, 03 វិច្ឆិកា 2023 18:34  |    Written by MLVT  |  1064 times

នៅរសៀលថ្ងៃសុក្រ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងច្រៀងបទពង្សាវតាខ្មែរ។

 

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថ្លែងអំណរគុណដល់បណ្តាអង្គភាពនៃក្រសួង និងអង្គភាពនៅតាមបណ្តារាជធានី-ខេត្ត ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ឱ្យអស់ពីសមត្ថភាព។ 

 

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានពាំនាំនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់មន្ត្រីរាជការនៃក្រសួង ស្តីអំពីកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនគោលដៅ ១,៥លាននាក់ មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដោយប្រកាន់ខ្ជាប់គោលការណ៍ចំនួនបី គឺ «រៀនជាប់លាប់ ប្រឡងជាប់ និងមានការងារធ្វើ»។ 

 

យ៉ាងណាមិញ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់អគ្គនាយកដ្ឋាន TVET ត្រូវសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឈានទៅសម្រេចឱ្យបានកម្មវិធីខាងលើ ដែលនឹងត្រូវប្រកាសដាក់ឱ្យដំណើរការនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ៕

 

#MLVT


{gallery}2336{/gallery}