×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2319

Print this page

សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តជួបសំណេះសំណាលជាមួយកម្មករនិយោជិតជាង១.២ម៉ឺននាក់ នៅខេត្តកំពង់ចាម

 ពុធ, 25 តុលា 2023 14:50  |    Written by MLVT  |  1224 times

(កំពង់ចាម)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិត១២,០៦០នាក់ មកពីរោងចក្រចំនួន១៤ នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលនេះជាកម្មវិធីទី៦ហើយដែលសម្ដេចធិបតីបានជួបសំណេះសំណាលជាមួយកម្មករនិយោជិត។

ថ្លែងនូវមតិស្វាគមន៍នាឱកាសនោះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា កម្មវិធីជួបសំណេះសំណាលជាមួយកម្មករនិយោជិតនៅខេត្តកំពង់ចាមនេះ មានកម្មករនិយោជិតចូលរួមចំនួន១២,០៦០នាក់ ដែលមានស្ត្រីមានផ្ទៃពោះចំនួន៦៣៩នាក់ មកពី១៤រោងចក្រ ក្នុងនោះរោងចក្រកាត់ដេរចំនួន៧ ដេរស្បែកជើងចំនួន៥ បោះពុម្ភលើសម្លៀកបំពាក់ចំនួន១ និងរោងចក្រតម្បាញចំនួន១។

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណកម្មករនិយោជិតនៅទូទាំងប្រទេស ដែលបានចេញសារគាំទ្រចំពោះការដំឡើងប្រាក់ឈ្នួលអប្បបរមា២០៤ដុល្លារអាមេរិកក្នុងមួយខែ សម្រាប់ឆ្នាំ២០២៤ និងគាំទ្រដល់ការខិតខំរបស់រាជរដ្ឋាភិបាល។ សម្ដេចធិបតីក៏បានជំរុញឱ្យក្រសួង ស្ថាប័ន និយោជក ក៏ដូចជាអង្គការវិជ្ជាជីវៈពាក់ព័ន្ធ សូមសិក្សាពង្រីកលទ្ធភាពថែមទៀតសម្រាប់ជាអត្ថប្រយោជន៍ដល់កម្មករនិយោជិត បន្ថែមលើប្រាក់ឈ្នួលអប្បបរមា ដែលឡើងដល់២០៤ដុល្លារ នៅឆ្នាំ២០២៤ខាងមុខ។

 

សម្តេចធិបតីបានបង្ហើបថា នៅខែក្រោយនេះ សម្ដេចនឹងប្រកាសដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត និងដាក់ឱ្យអនុវត្តកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ កិច្ចការសំខាន់ៗទាំងនោះ គឺដើម្បីសម្រេចគោលដៅដែលចង់ឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

 

អ្វីដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត ចង់សង្កត់ធ្ងន់ ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ គឺប្រជាពលរដ្ឋ កម្មករនិយោជិតគ្រប់គ្នាត្រូវរួបរួមថែរក្សាសន្តិភាព ស្ថិរភាព និងសូមជឿទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការខិតខំអភិវឌ្ឍប្រទេសជាតិ នោះទើបយើងបន្តដំណើរទៅមុខប្រកបដោយចីរភាព។

សម្តេចធិបតីបានថ្លែងថា «គ្មានប្រទេសណាមួយសប្បាយរីករាយ ដោយសារប្រទេសរបស់ខ្លួនអសន្តិសុខ ឬធ្លាក់នៅក្នុងសង្គ្រាមនោះទេ ប្រទេសមានសង្គ្រាម ពលរដ្ឋមិនបានសុខឡើយ តួយ៉ាងបើប្រទេសកម្ពុជាមិនជ្រើសរើសយកការបោះឆ្នោតទេ យើងនឹងមានសង្គ្រាម បង្កជាអស្ថិរភាពទៅវិញ ប្រជាពលរដ្ឋនឹងជួបការលំបាក គ្មានការវិនិយោគ និងរោងចក្រឡើយ»៕

 

#MLVT


{gallery}2319{/gallery}