×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2265

Print this page

ឯកឧត្តម ហេង សួរ ចូលរួមទស្សនាការប្រគំតន្ត្រីរបស់ជប៉ុននៅមជ្ឈមណ្ឌល CJCC ដែលជាឱកាសរឹតចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធ

 សៅរ៍, 16 កញ្ញា 2023 11:20  |    Written by MLVT  |  2152 times

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមទស្សនាការប្រគំតន្ត្រីអូខេស្ត្រា (Orchestra) ដែលជាសិល្បៈតន្ត្រីរបស់ជប៉ុន នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។ 

 

ព្រឹត្តិការណ៍សិល្បៈនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងឯកឧត្តម អ៊ូអិណុ អាត់ត្សឹស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក្នុងគោលបំណងដើម្បីអបអរសាទរខួបលើកទី៧០នៃមិត្តភាពកម្ពុជា-ជប៉ុន សំដៅរឹតចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងទាក់ទាញការចាប់អារម្មណ៍របស់ប្រជាជននិងអ្នកវិនិយោគជប៉ុនឱ្យមកទស្សនាកម្សាន្ត ធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជាកាន់តែច្រើន។ 

 

ឯកឧត្តមរដ្ឋមន្ត្រីបានកត់សម្គាល់ថា យុវតន្ត្រីករជប៉ុនពិតជាសម្តែងបានល្អ និងបានថ្លែងអំណរគុណចំពោះគណៈប្រតិភូជប៉ុនដែលបានធ្វើដំណើរដ៏សែនឆ្ងាយ ដើម្បីមកចូលរួមក្នុងការប្រគំតន្ត្រីដ៏វិសេសវិសាលនេះ។ 

ឯកឧត្តមរដ្ឋមន្ត្រីក៏បានជូនពរដល់ក្រុមយុវតន្រ្តីករ និងប្រតិភូជប៉ុនសូមទទួលបាននូវសុខភាពល្អ និងរីករាយក្នុងការស្នាក់នៅព្រះរាជាណាចក្រកម្ពុជា។ 

សូមជម្រាបថា មកដល់ឆ្នាំ២០២៣នេះ កម្ពុជា-ជប៉ុនបានឈានដល់កម្រិតដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមួយនឹងការប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែ

មទៀតដែរ៕


{gallery}2265{/gallery}