×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2242

Print this page

រដ្ឋមន្ត្រីការងារ៖ ខ្ញុំ និងបងប្អូនតំណាងកម្មករនិយោជិតមានក្ដីស្រមៃនិងគោលបំណង៣ដូចគ្នា

 សៅរ៍, 26 សីហា 2023 08:47  |  2324 times

 (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញពីក្ដីស្រមៃនិងគោលបំណង៣ធំៗ ដូចទៅនឹងក្ដីស្រមៃនិងគោលបំណងរបស់បងប្អូនតំណាងកម្មករនិយោជិតដែរ ដែលពាក់ព័ន្ធនឹងវិស័យការងារ របបសន្តិសុខសង្គម ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការលើកកម្ពស់ផលិតភាពរបស់កម្លាំងពលកម្មរបស់កម្ពុជា។ 

 

គួរជម្រាបថា នៅរាត្រីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានរៀបចំពិធីជួបជុំជាមួយតំណាងកម្មករនិយោជិត ដែលឯកឧត្តមបានបញ្ជាក់ថានេះជាកម្មវិធីក្រៅផ្លូវការដ៏តូចមួយក្នុងស្មារតីជាគ្រួសារតែមួយ។ 

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញពីក្ដីស្រមៃនិងគោលបំណងធំៗទាំង៣នោះ៖ 

១. ការពារកិត្តិយស សេចក្តីថ្លៃថ្នូ និងធ្វើឱ្យប្រសើរឡើងនៃជីវភាពរស់នៅរបស់កម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ ក៏ដូចជាពលករនៅក្រៅប្រទេស។ 

២. ខិតខំរក្សា និងទាក់ទាញអ្នកវិនិយោគបន្ថែម ដើម្បីរក្សាឆ្នាំងបាយចាស់ និងបង្កើតឆ្នាំងបាយថ្មី (ការងារថ្មីកាន់តែសមរម្យ) ដល់យុវជនដែលជាកូនចៅជំនាន់ក្រោយ និងធ្វើឱ្យសេដ្ឋកិច្ចយើងកាន់តែរឹងមាំ។ 

៣. រក្សាភាពសុខដុមរមនានៅកន្លែងធ្វើការ ដោយឈរលើមនសិកាវិជ្ជាជីវៈ យកច្បាប់ជាគោល និងការសម្របសម្រួលគ្នាជាធំ ចៀសវៀងការប្តឹងផ្តល់ញុះញង់អុចអាល់ ចង់ចាញ់ចងឈ្នះ ដោយមិនសមហេតុផល។ 

 

ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ពិតជារីករាយនឹងការជួបជាមួយបងប្អូនតំណាងកម្មករនិយោជិតទាំងអស់ដោយមិនរើសមុខ ឱ្យតែការជួបនាំមកនូវហេតុផលនូវធាតុចូលល្អៗ ពាក់ព័ន្ធនឹងវិស័យការងារ របបសន្តិសុខសង្គម ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការលើកកម្ពស់ផលិតភាពរបស់កម្លាំងពលកម្មរបស់កម្ពុជា ប្រសិនជាជួបគ្នាជាលក្ខណៈសាមញ្ញ និងមិនផ្លូវការបាននោះកាន់តែប្រសើរ ពីព្រោះយើងអាចនិយាយអស់ពីចិត្តរៀងៗខ្លួន៕


{gallery}2242{/gallery}