×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2127

Print this page

សមាគមថ្នាលយុវជនកម្ពុជា (សយក) បេ្តជ្ញាក្នុងការចូលរួមការងារកាន់តែសកម្មថែមទៀត គាំទ្រដល់ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល

 ព្រហស្បតិ៍, 23 មីនា 2023 11:59  |  4626 times

(ភ្នំពេញ)៖ សមាគមថ្នាលយុវជនកម្ពុជា (សយក) បានបេ្តជ្ញាយ៉ាងមុតមាំ ក្នុងការចូលរួមការងារឱ្យកាន់តែសកម្មបន្ថែម ទៀត ដើម្បីគាំទ្រដល់ការអនុវត្តន៍នូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាតបំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។ 

លោក ម៉ៅ ផល្លា ប្រធានសមាគមថ្នាលយុវជនកម្ពុជា (សយក) បានប្តេជ្ញាចិត្តយ៉ាងដូច្នេះ ក្នុងឱកាសដែលរូបលោក ដឹកនាំគណៈប្រតិភូរបស់សមាគមគ្រប់ថ្នាក់ ទាំងថ្នាក់កណ្តាល និងថ្នាក់រាជធានី ខេត្ត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។ 

 

នាជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រីបាន ធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងាររបស់សមាគម កន្លងមក បានចូលរួមចំណែកយ៉ាងប្រសើរ ក្នុងការជួយគាំទ្រដល់ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាគាំទ្រទៅដល់ការអនុវត្តនូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ជាពិសេសសកម្មភាពជួយដល់យុវជន និងជនងាយរងគ្រោះ ដើម្បីទទួលបានកិច្ចគាំពារ និងបង្កើតបាននូវឱកាសនានា។ 

 

លោកប្រធានសមាគម បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រីថា សមាគមរបស់លោក បង្កើតឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ មានបេសកកម្មចូលរួមចំណែកគាំទ្រដល់រាជរដ្ឋាភិបាល តាមរយៈការធ្វើសកម្មភាពការងារមនុស្សធម៌នៅទូទាំងប្រទេស និងកៀរគរប្រមូលសមាជិកគ្រប់ស្រទាប់វណ្ណៈ អោយចូលជាសមាជិក។ បើគិតត្រឹមដើមខែមីនា ឆ្នាំ២០២៣នេះ សមាគមមានសមាជិកជាក្បាលម៉ាស៊ីនដឹកនាំតាម រាជាធានី ខេត្ត ក្រុង សរុបចំនួន ៣ ០២៩នាក់ (ស្រី ១ ៥៥៤នាក់)។ ជាមួយនេះ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការផ្តល់នូវកិច្ចសហប្រតិបត្តិការ ដ៏ល្អនាពេលកន្លងមក។ 

 

លោកបានបន្តថា សមាគម សយក បានចុះធ្វើសកម្មភាពការងារមានចំនួន ១៦ខេត្ត ក្រុង និងបានចុះធ្វើសកម្មភាពការងារមនុស្សធម៌ចំនួន ៤៨លើក ដែលក្នុងនោះមានដូចជាការឧបត្ថម្ភជាថវិកាទៅលើគ្រួសារជនក្រីក្រ ជនពិការ និងការចូលរួមឧបត្ថម្ភកសារផ្លូវក្នុងភូមិ ស្រុក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។ ថ្មីៗនេះសមាគម ក៏បានធ្វើការខិតខំក្នុងការពង្រីកសមាជិកមកពីគ្រប់មជ្ឈដ្ឋាន និងនិន្នាកាបាន ២១២នាក់ (ស្រី១១៣នាក់) ថែមទៀត។

ជាចុងក្រោយ សមាគមពិតជាពេញចិត្តចំពោះការគាំទ្រពីសំណាក់ឯកឧត្តមរដ្ឋមន្រ្តី ដែលបានផ្តល់អនុសាសន៍ល្អៗដល់សមាគម សម្រាប់ជាមូលដ្ឋានក្នុងការពង្រីកសកម្មភាពការងាររបស់ខ្លួនឱ្យចំគោលដៅ និងស្របតាមផែនការយុទ្ធសាស្រ្តរបស់ក្រសួង។ 

 

ឯកឧត្តមរដ្ឋមន្ត្រី បានឯកភាពឱ្យសមាគមរៀបចំជាអនុស្សរណ:យោគយល់គ្នាជាមួយក្រសួង ដើម្បីបង្កើតភាពជាដៃគូ ឱ្យកាន់តែជិតស្និតថែមទៀត ក្នុងការចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋ យុវជន បងប្អូនកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ និងពលករនៅក្រៅប្រទេស ដើម្បីរួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិយើងឱ្យកាន់តែរីកចំរើនជឿនលឿន តាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់យក សន្តិភាពជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍប្រទេសជាតិ៕


{gallery}2127{/gallery}