×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2092

Print this page

ឯកឧត្តមបណ្ឌិត អុិត សំហេង ដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកជំទាវ  ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង

 អាទិត្យ, 05 កុម្ភៈ 2023 14:43  |  5263 times

ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹក ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកជំទាវ  ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ដែលត្រូវជាប្អូនថ្លៃស្រី របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលមរណភាព នៅថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៨:១៣ នាទីល្ងាច ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។

 

ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្ត ដ៏មហាក្រៀមក្រំនេះ ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ និង មន្រ្តីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមសម្តែងនូវសមានទុក្ខប្រកបដោយអនិច្ចលក្ខណធម៌ ដ៏មហាជ្រាលជ្រៅ ព្រមទាំងក្តីសង្វេគដ៏មហាធំធេង និងពោរពេញដោយក្តីសោកស្តាយស្រណោះអាឡោះអាល័យជាអនេកប្បការចំពោះការបាត់បង់ លោកជំទាវ  ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង  ដែលនេះជាការបាត់បង់ភរិយា ម្តាយបង្កើត ម្តាយក្មេក ម្តាយមីង ប្អូនថ្លៃស្រី និងជីដូន ជាទីគោរពស្រលាញ់បំផុតប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌សព្វគ្រប់បែបយ៉ាង និងបានលះបង់បូជាកម្លាំងកាយ កម្លាំងចិត្ត ក្នុងការបីបាច់ថែរក្សាបុត្រ ធីតា ចៅប្រុស ចៅស្រី ឱ្យក្លាយទៅជាពលរដ្ឋល្អក្នុងសង្គមជាតិ និងបានបូជាអស់កម្លាំងកាយចិត្តប្រាជ្ញា ស្មារតី ដើម្បីបម្រើផលប្រយោជន៍ជូនជាតិ មាតុភូមិ។

 

ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងការងារ  និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមលំឱនកាយឧទិ្ទសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកជំទាវ  ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង  សូមបានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕


{gallery}2092{/gallery}