×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2480

Print this page

អង្គការទស្សនៈពិភពលោក ត្រៀមជាស្រេចសហការជាមួយក្រសួងការងារ លើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

 ព្រហស្បតិ៍, 14 មីនា 2024 20:13  |  1068 times

(ភ្នំពេញ)៖ ឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយលោក Janes Imanuel Ginting នាយកប្រចាំប្រទេសនៃអង្គការទស្សនៈពិភពលោក(World Vision)នៅទីស្តីការក្រសួង។ 

 

ក្នុងជំនួបនោះឯកឧត្តមរដ្ឋលេខាធិការ បានបង្ហាញពីចក្ខុវិស័យ នៃវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំរបស់ក្រសួងស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នេះដើម្បីផ្តល់ភាពប្រសើរឡើងបន្ថែមទៀតដល់សង្គមជាតិ។ 

 

បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបគណៈប្រតិភូនៃអង្គការទស្សនៈពិភពលោកពីកម្មវិធីថ្នាក់ជាតិលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ១.៥លាននាក់ដែលជាកម្មវិធីផ្តល់ជំនាញដល់យុវជនដោយឆាប់រហ័សជាក់លាក់ និងទទួលបានការងារសមរម្យក្នុងទីផ្សារ។ ឆ្លៀតឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានស្នើឱ្យអង្គការជួយផ្សព្វផ្សាយពីគម្រោងបណ្តុះបណ្តាលជំនាញបច្ចេកទេស ១.៥លាននាក់នេះដល់យុវជនដើម្បីឱ្យកម្មវិធីនេះកាន់តែទូលាយបន្ថែមទៀត។ 

 

ទន្ទឹមនឹងនេះដែរ នាយកប្រចាំប្រទេសនៃអង្គការទស្សនៈពិភពលោក បានលើកឡើងថា ក្នុងនាមជាអង្គការដៃគូរបស់រដ្ឋាភិបាល អង្គការទស្សនៈពិភពលោក ក៏មានទស្សនៈពង្រឹងសមត្ថភាពធនធានមនុស្សដូចទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ បន្ថែមពីនេះ ក្រុមគណៈប្រតិភូ ក៏បានសរសើរពីការផ្តល់សេវារបស់បេឡាជាតិសន្តិសុខសង្គមដែលបាននឹងកំពុងផ្តល់សេវាយ៉ាងល្អប្រសើរជូនប្រជាពលរដ្ឋ។ 

 

យ៉ាងណាក៏ដោយ លោកនាយកប្រចាំប្រទេសនៃអង្គការទស្សនៈពិភពលោក បានលើកឡើងថា អង្គការរបស់លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕

 

#MLVT #HENGSour

Image Gallery

{gallery}2480{/gallery}