×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2318

Print this page

អាល្លឺម៉ង់បន្តគាំទ្រកម្ពុជាលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលបច្ចេកទេស

 អង្គារ, 24 តុលា 2023 21:47  |  1529 times

(ភ្នំពេញ)៖ ភាគីអាល្លឺម៉ង់បានបញ្ជាក់ពីការបន្តគាំទ្រដល់ភាគីកម្ពុជាលើកិច្ចសហប្រតិបត្តិការវិស័យការងារ សន្តិសុខសង្គម និងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ ក៏ដូចជាយុវជនកម្ពុជា។

ការអះអាងនេះធ្វើឡើងក្នុងឱកាសឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ស្តេហ្វិន ម៉េសសឺរឺរ (Stefan Messerer) ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា នាថ្រសៀលទី២៤ ខែតុលា ឆ្នាំ២០២៣ នាទីស្តីការក្រសួង។ 

 

នាជំនួបនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា រដ្ឋាភិបាលអាល្លឺម៉ង់នៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីជំរុញនិងបង្កើនប្រសិទ្ធភាព និងបរិយាកាសកាន់តែប្រសើរនៅក្នុងវិស័យទាំងនេះ។ 

ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ និងទីភ្នាក់ងាររបស់ខ្លួន ដែលតែងតែជួយជ្រោមជ្រែងក្នុងចង្កោមសកម្មភាពរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

 

ឯកឧត្តមរដ្ឋមន្ត្រីក៏បានបង្ហាញពីគោលនយោបាយ និងចក្ខុវិស័យរបស់ក្រសួង ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នេះ ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសការងារនិងទំនាក់ទំនងវិជ្ជាជីវៈ និងការបំពាក់ជំនាញស្តង់ដារដែលមានការទទួលស្គាល់ពីទីផ្សារការងារទៅដល់ប្រជាពលរដ្ឋកម្ពុជា ឱ្យក្លាយជាកម្លាំងចលករសេដ្ឋកិច្ចដ៏សកម្ម និងមានផលិតភាពការងារខ្ពស់។ 

 

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជម្រាបឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ពីគម្រោងបណ្តុះបណ្តាលយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១.៥លាននាក់ ដែលជាកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាល ដើម្បីជួយប្រជាពលរដ្ឋដែលស្ថិតក្នុងស្ថានភាពលំបាកនេះឱ្យមានជំនាញជាក់លាក់ ហើយទទួលបានការងារធ្វើសមរម្យដែលទីផ្សារការងារទទួលស្គាល់។ 

 

យ៉ាងណាក៏ដោយ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើភាគីអាល្លឺម៉ង់សូមបន្តនិងបង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍនៅកម្ពុជា៕

 

#MLVT

Image Gallery

{gallery}2318{/gallery}