×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2009

Print this page

រដ្ឋមន្ត្រីក្រសួងការងារ៖ ប្រព័ន្ធសន្តិសុខសង្គម ដែលពេញលេញ ជាប្រព័ន្ធមួយដែលត្រូវរួមចំណែកពេញមួយវដ្ដនៃជីវិតរបស់យើង រួមមាន កើត ចាស់ ឈឺ ស្លាប់

 ព្រហស្បតិ៍, 29 កញ្ញា 2022 10:16  |  5654 times

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទយុទ្ធនាការផ្សព្វផ្សាយការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ជូនដល់ក្រសួង ស្ថាប័ន អង្គការដៃគូអភិវឌ្ឍន៍ សមាគមនិយោជក សហជីព និងតំណាងកម្មករនិយោជិត សរុបប្រមាណជា ៥០០នាក់ នៅសណ្ឋាគារភ្នំពេញ។ 

 

ឯកឧត្តមបណ្ឌិត អុិត សំហេង លើកឡើងថា ប្រព័ន្ធសន្តិសុខសង្គម ដែលពេញលេញគឺជាប្រព័ន្ធមួយដែលត្រូវរួមចំណែកពេញមួយវដ្ដនៃជីវិតរបស់យើង រួមមាន កើត ចាស់ ឈឺ ស្លាប់ ហើយជាការឆ្លើយតបដើម្បីឈានទៅរកប្រព័ន្ធសន្តិសុខសង្គមពេញលេញ រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានបេឡាជាតិសន្តិសុខសង្គម ជាប្រតិបត្តិករសន្តិសុខសង្គម បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសម្រាលនូវទុក្ខលំបាក នៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាំងពីពេលចាប់កំណើត ដោយមានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដែលអាចឱ្យបងប្អូនជាសមាជិក ប.ស.ស. ទៅពិនិត្យផ្ទៃពោះមុននិងក្រោយសម្រាល ការព្យាបាលជំងឺ និងការទទួលបាន ប្រាក់បំណាច់រយៈពេល៩០ថ្ងៃនៅពេលសម្រាកលំហែមាតុភាព ព្រមទាំងប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលផងដែរ។ 

 

នៅពេលចូលដល់វ័យធ្វើការ កម្មករនិយោជិតទទួលបានការធានារ៉ាប់រងដោយមានរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ បង្ការពេលជួបគ្រោះថ្នាក់ការងារជាយថាហេតុ ដើម្បីឱ្យពួកគាត់ទទួលបានសេវាព្យាបាល ការផ្តល់សេវាស្តារនីតិសម្បទា ប្រាក់បំណាច់ប្រចាំថ្ងៃពីការអាក់ខានការងារ ប្រាក់ធនលាភពីការបាត់បង់សមត្ថភាពបំពេញការងារ និងករណីដែលជួបគ្រោះថ្នាក់ការងាររហូតបាត់បង់អាយុជីវិត គ្រួសារ ឬអ្នកចាត់ចែងបុណ្យ នឹងទទួលបាននូវប្រាក់ឧបត្ថម្ភ។

 

ដោយឡែកនៅពេលដែលបងប្អូនជាសមាជិក ប.ស.ស. ចូលដល់វ័យចំណាស់ រាជរដ្ឋាភិបាលនៅតែបន្តផ្តល់ការគាំពារ ដោយបានបង្កើតឱ្យមានរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ហើយនៅចុងបញ្ចប់នៃជីវិត គឺសេចក្ដីស្លាប់ គ្រួសារ ឬអ្នកចាត់ចែងបុណ្យ នឹងទទួលបាននូវប្រាក់វិភាជន៍បូជាសព ដើម្បីចាត់ចែងធ្វើបុណ្យសពតាមប្រពៃណី ក៏ដូចជាការផ្ដល់នូវអត្ថប្រយោជន៍ផ្សេងៗជូនអ្នកដែលរស់នៅក្នុងបន្ទុក ទៅតាមផ្នែកនីមួយៗដូចមានកំណត់នៅក្នុងច្បាប់ស្តីពីរបបសន្តិសុខសង្គម ដែលនេះគឺជាការគាំពារពេញ ១វដ្ដជីវិត ពោលគឺចាប់តាំងពីពេលចាប់កំណើតរហូតដល់ស្លាប់។ 

 

ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងបន្ថែមថា ជាលទ្ធផលដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរបបសន្តិសុខសង្គមពេញមួយវដ្តជីវិតនេះ អស់រយៈពេលជាង ១០ឆ្នាំកន្លងមក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមាន ប.ស.ស. ជាប្រតិបត្តិករ បានអនុវត្តជាជំហានៗ រួមមាន៖ នៅឆ្នាំ២០០៨ បានដាក់ឱ្យអនុវត្តផ្នែកហានិភ័យការងារ នៅឆ្នាំ២០២១ ផ្នែកនេះបានដំណើរការសម្រាប់មន្រ្តីសាធារណៈ។ ក្នុងឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការផ្នែកថែទាំសុខភាព សម្រាប់កម្មករនិយោជិតវិស័យឯកជន និងឆ្នាំ២០១៨ សម្រាប់មន្រ្តីសាធារណៈ ដោយធ្វើការធានារ៉ាប់រងសុខភាព ២៤ម៉ោង លើ២៤ម៉ោង ជារួមមិនថាកម្មករនិយោជិត ឬមន្រ្តីសាធារណៈ សុទ្ធតែមានការធានារ៉ាប់រងសន្តិសុខសង្គមដូចគ្នាៗ។ ដោយឡែកបើយើងនិយាយពីប្រាក់ចូលនិវត្តន៍វិញ កាលពីមុនប្រាក់សោធនមានតែចំពោះមន្រ្តីរាជការប៉ុណ្ណោះមានសិទ្ធិទទួលបាន តែសម្រាប់បងប្អូនកម្មករនិយោជិតក្នុងវិស័យឯកជនវិញ ពុំធ្លាប់ទទួលបានការធានារ៉ាប់រងប្រាក់សោធននេះទេ ហើយនេះជាប្រវត្តិសាស្ត្ររបស់កម្ពុជាហើយ ដែលបងប្អូនកម្មករនិយោជិតក្នុងវិស័យឯកជនទទួលបានរបបសន្តិសុខសង្គមនេះ។

 

បើតាមរបាយការណ៍បូកសរុប របស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានលើកឡើងថាជាលទ្ធផលមានកម្មករនិយោជិតចំនួន ១ ០៧២ ៤២៥នាក់ បានទទួលការផ្សព្វផ្សាយ ដែលស្មើនឹង ៧៣ភាគរយ បើធៀបទៅនឹងសមាជិក ប.ស.ស. សរុប ហើយបើធៀបនឹងចំនួនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ គឺស្មើនឹង ១២៨ភាគរយ។  ឯកឧត្តម អ៊ុក សមវិទ្យា សង្កត់ធ្ងន់ថា នេះជាភាពជោគជ័យលើសពីផែនការដែលបានគ្រោងទុក។ ហើយតាមរយៈការចុះផ្សព្វផ្សាយនេះ គឺមានការសារទរពីសំណាក់ភាគីនិយោជក ម្ចាស់-សហគ្រាស គ្រឹះស្ថាន និងភាគីបងប្អូនកម្មករនិយោជិត ដោយពួកគាត់បានបង្ហាញពីភាពពេញចិត្ត និងសប្បាយរីករាយដែលរាជរដ្ឋាភិបាលបង្កើតឱ្យមានរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ព្រមទាំងបានស្ម័គ្រចិត្តក្នុងការចូលរួមបង់ភាគទានជាចំណែករបស់ខ្លួន ដើម្បីទទួលបានអត្ថប្រយោជន៍នៅពេលចូលនិវត្តន៍ទៀតផង៕

Image Gallery

{gallery}2009{/gallery}

Media

រដ្ឋមន្ត្រីក្រសួងការងារ៖ ប្រព័ន្ធសន្តិសុខសង្គម ដែលពេញលេញ ជាប្រព័ន្ធមួយដែលត្រូវរួមចំណែកពេញមួយវដ្ដនៃជីវិតរបស់យើង រួមមាន កើត ចាស់ ឈឺ ស្លាប់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ