×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2973

Print this page

សិក្ខាសាលាស្តីពី «ការអភិវឌ្ឍសមត្ថភាពអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ»

 ពុធ, 25 ធ្នូ 2024 09:15  |  816 times

(ភ្នំពេញ)៖ ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការអភិវឌ្ឍសមត្ថភាពអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ» នាល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងប្រធានសម្ព័ន្ធសហជីព ប្រធានសហជីព តំណាងអង្គការវិជ្ជាជីវៈនានាផងដែរ។ 

 

ថ្លែងនៅក្នុងកម្មវិធីបិទសិក្ខាសាលានេះ ឯកឧត្តមរដ្ឋលេខាធិការបានវាយតម្លៃខ្ពស់ចំពោះប្រធានសហជីព និងប្រធានសម្ព័ន្ធសហជីពទាំងអស់ ដែលបានចូលរួម និងផ្តល់ធាតុចូលដ៏មានតម្លៃដែលញាំងឱ្យកិច្ចពិភាក្សានៅក្នុងសិក្ខាសាលានេះទទួលបាននូវលទ្ធផលប្រកបដោយផ្លែផ្កា និងមានភាពស្និទ្ធស្នាលបំផុតរវាងអង្គការវិជ្ជាជីវៈ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។  

 

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់បន្ថែមថា ការជជែកគ្នាដោយបើកចំហ និងទល់មុខគ្នានៅក្នុងសិក្ខាសាលា នឹងផ្តល់ឧត្តមប្រយោជន៍ដល់គ្រប់ភាគីពាក់ព័ន្ធ ដើម្បីរកចំណុចកណ្តាលរួមមួយដែលអាចទទួលយកបានទាំងអស់គ្នា ឈានដល់ការអនុវត្តការងារប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ រក្សាឱ្យបាននូវសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងធ្វើការ និងការការពារផលប្រយោជន៍ និងសិទ្ធិដល់កម្មករនិយោជិតប្រកបដោយស្មារតីទទួលខុសត្រូវបំផុត៕

 

#MLVT #HENGSour

Image Gallery

{gallery}2973{/gallery}