×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2971

Print this page

សន្និសីទថ្នាក់ជាតិស្ដីពីទំនាក់ទំនងវិជ្ជាជីវៈ ឆ្នាំ២០២៤ ស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមសហការគ្នាសំដៅសម្រេចឱ្យបាននូវ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”

 ច័ន្ទ, 23 ធ្នូ 2024 21:22  |  837 times

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមប្រឹក្សាអាជ្ញាកណ្តាល/មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានរៀបចំសន្និសីទថ្នាក់ជាតិស្ដីពីទំនាក់ទំនងវិជ្ជាជីវៈ ឆ្នាំ២០២៤ ក្រោមប្រធានបទ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” នាថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ក្រោមអធិបតីភាព លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមនិងវត្តមានចូលរួមពីសំណាក់ថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័នរដ្ឋ, តំណាងអង្គការអន្តរជាតិខាងការងារ, ក្រុមប្រឹក្សាអាជ្ញាកណ្តាល, មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល, សមាគមនិយោជក, សហភាពសហជីព, សហព័ន្ធសហជីព។ 

តាមការថ្លែងរបស់ លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានបញ្ជាក់ថា កម្មវធីប្រកួតប្រជែងលើ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ត្រូវបានបង្តើតឡើងនៅឆ្នាំ២០២៤ ដោយកម្មវិធីនេះគឺជាយន្តការនៃការត្រួតពិនិត្យលើវប្បធម៌អនុលោមភាពនៃសហគ្រាសគ្រឹះស្ថាន ដើម្បីទទួលបានពានរង្វាន់ និងវិញ្ញាបត្របន “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ដែលសហគ្រាស គ្រឹះស្ថាន នត្រូវបានទទួលពានរង្វាន់ និងវិញ្ញាបត្របននឹងត្រូវប្រកាសនៅក្នុងទិវាពលម្មអន្តរជាតិដែលនឹងប្រារព្ធទៅនាថ្ងៃទី១ ខែឧសភា ជារៀងរាល់ឆ្នាំ។ ដូចនេះ ការរៀបចំសន្និសីទនាពេលនេះ គឺជាការបន្តអនុវត្តនូវយន្តការត្រីភាគី និងការជំរុញកិច្ចសន្ទនាសង្គមសំដៅសម្រេចឱ្យបាននូវការពិគ្រោះយោបល់គ្រប់ជ្រុងជ្រោយនិងពេញលេញដែលជាតម្រូវការរបស់ត្រីភាគី និងភាគីពាក់ព័ន្ធក្នុងវិស័យការងារ ដើម្បីប្រែក្លាយ សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ។ 

ទន្ទឹមនេះ លោកជំទាវ សុវណ្ណ វណ្ណារតន៍ ក៏បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមសហការគ្នា ដោយផ្អែកលើមូលដ្ឋានគតិយុត្តជាធរមាន ក្នុងស្មារតីការពារផលប្រយោជន៍រួម សំដៅធានាបានសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ដែលត្រូវបានទទួលស្គាល់ថា ជាកត្តាស្នូលក្នុងការទាក់ទាញវិនិយោគិន។ ទន្ទឹមនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការជាមួយគ្រប់ដៃគូពាក់ព័ន្ធ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង មតិយោបល់ និងស្វែងរកដំណោះស្រាយទាន់ពេលវេលា និងមានប្រសិទ្ធភាព សម្រាប់បញ្ហាទាំងឡាយស្របតាមតួនាទីភារកិច្ចរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសូមស្វាគមន៍រាល់សកម្មភាពរួបរួមគ្នា ដើម្បីជាប្រយោជន៍ជូនដល់កម្មករនិយោជិត និងសង្គមទាំងមូល ដោយប្រើប្រាស់កិច្ចសន្ទនាសង្គម និងយន្តការត្រីភាគីក្នុងការអភិវឌ្ឍសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ដែលធ្វើឱ្យសហគ្រាសមួយក្លាយជាសហគមន៍សុខសាន្តមួយ ។ 

សូមជម្រាបថា “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” គឺផ្ដើមចេញពីការអនុវត្តអនុសាសន៍រួមគ្នារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជា ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជា ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងពេលចុះជួបសំណេះសំណាល ជាមួយបងប្អូនកម្មករនិយោជិត ក្នុងឆ្នាំ២០២៣ នាពេលកន្លងទៅ៕

#MLVT #HENGSour

Image Gallery

{gallery}2971{/gallery}